មិន​ធ្លាប់​មាន​នៅ​ខេត្ត​សៀមរាប​​ មាន​ហាងនំបុ័ង​មួយ​ធ្វើ​នំបុ័ង​ប្រវែង ១ ម៉ែត្រ ដើម្បីទាក់ទាញ​អតិថិជន

សង្គម​និង​សេដ្ឋកិច្ច

ហាងនំបុ័ងមួយកន្លែងក្នុងក្រុងសៀមរាបបាន​បង្កើត​ការ​ចាប់អារម្មណ៍​មួយ ដោយ​បាន​ផលិតនំបុ័ងខ្នាតយក្សមានប្រវែង ១ម៉ែត្រ ដើម្បីទាក់ទាញ​អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ហាងនំបុ័ងនៅផ្សារលើ​ក្រុង​សៀមរាប​ដែលមាន​ឈ្មោះ​ ថោង ប៊ុនថារី បាន​ប្រាប់ពីគោលបំណងផលិតនំបុ័ងខ្នាតធំនេះឡើង គឺចង់ផ្សព្វផ្សាយពីសមត្ថភាពនៃហាងនំបុ័ងរបស់លោក ដែលអាចផលិតនំធំបែបនេះឡើង ដែលកន្លងមកធ្លាប់មានការនិយាយថា មិនអាចធ្វើបាន តែពេលនេះវាកើតឡើងពិតប្រាកដ។

​ថៅកែហាង​នំបុ័ងនៅ​ក្រុង​សៀមរាប​ដែល​បើកអាជីវកម្ម​តាំង​ពី​ឆ្នាំ​១៩៨៩ បានប្រាប់​តិកនិក​ធ្វើនំបុ័ង​ដ៏​ធំ​នេះ មិនមែនចេះតែធ្វើៗនោះទេ គឺ​ត្រូវការ​បទពិសោធន៍ និង​សមត្ថភាពពិតប្រាកដ។

បើ​តាមម្ចាស់ហាង​រូប​នេះ​ នំបុ័ងខ្នាតយក្សដែលមានប្រវែង១ម៉ែត្រ ទទឹង ៤០សង់ទីម៉ែត្រ និងទម្ងន់ម្សៅចំនួន៣គីឡូក្រាមនេះ បានប្រើប្រាស់វត្ថុធាតុដើមសំខាន់ៗរួមមាន ប័រ ល្ងខ្មៅ ដើម្បី​ធ្វើឲ្យនំឈ្ងុយប្លែក រីឯសាច់នំផ្អែមប្រៃ អាចញុំាលេង ឬដាក់ជាមួយសាច់ចៀនក៏បាន ហើយជាអាហារល្អសម្រាប់ក្រុមគ្រួសារដែលមានសមាជិក ៤ ទៅ៥នាក់ អាចពិសារបានរយៈពេលមួយសប្ដាហ៍ទៅ១០ថ្ងៃ តែត្រូវរក្សាវាឲ្យបានល្អផងដែរ៕