ឧកញ៉ា ស្រី ចាន់ថន ប្រកាសលេខទូរស័ព្ទ ៤ខ្សែ អតិថិជនក្នុងខណ្ឌជ្រោយចង្វារអាច​កុម្ម៉ង់ទិញម្ហូបអាហារដឹកដល់មុខផ្ទះ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយមានការសហការយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯឧត្ដម ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក ឧកញ៉ា ស្រី ចាន់ថន បាន​ដឹកនាំក្រុមការងារ ដោយប្រើពេលត្រឹមតែ ២ថ្ងៃ ក្នុងការរៀបចំ «ផ្សារណាត់ជ្រោយចង្វារ» សម្រាប់លក់គ្រឿងឧបភោគបរិភោគ បន្លៃ ត្រី សាច់ គ្រប់ប្រភេទជូនបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌជ្រោយចង្វារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិថិជនទាំងអស់ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ទាំងអស់ អាច​បញ្ជាទិញទំនិញ ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រប់ប្រភេទពី ផ្សារណាត់ជ្រោយចង្វារ របស់លោក ឧកញ៉ា ស្រី ចាន់ថន ដោយគ្រាន់តែទូរស័ព្ទទៅកាន់លេខទាំង ៤ខ្សែ គឺ 010 656 705 / 010 656 245/ 011 61 94 63/ 061 845 423។​

«ផ្សារណាត់ជ្រោយចង្វារ» ត្រូវបានផ្ដួចផ្ដើមគំនិតដោយ ឯកឧត្តម ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ រួមសហការដោយក្រុមហ៊ុន OCIC, ក្រុមហ៊ុន JET’S GROUP របស់លោក ឧកញ៉ា ស្រី ចាន់ថន និងក្រុមហ៊ុន TADA DELIVERY ចាប់ផ្តើមបើកដំណើរការជាផ្លូវការ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះហើយ។ «ផ្សារណាត់ជ្រោយចង្វារ» នេះមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ចុចអានអត្ថបទ៖ លោក ឧកញ៉ា ស្រី ចាន់ថន រៀបចំផ្សារចល័តសុវត្ថិភាពលក់បន្លែត្រីសាច់ជូនប្រជាពលរដ្ឋក្នុងខណ្ឌជ្រោយចង្វារ