ឪពុកជូនកូនស្រីទៅប្រលងបាក់ឌុបត្រូវរថយន្តដឹកឥដ្ឋបុកស្លាប់

ទាន់​ហេតុការណ៍
0 Shares

ភ្នំពេញ៖ នារីម្នាក់ត្រូវរថយន្តដឹកឥដ្ឋបុកស្លាប់យ៉ាងអាណោចអាធម៌និងឪពុករងរបួសស្រាលខណះពេល ដែលជិះម៉ូតូម៉ាកហុង ដាមួយគ្រឿងរួមទាំងសម្ភារះហូបចុក មួយចំនួន ធ្វើដំណើរ ទៅប្រឡង់បាក់ឌុបទៅមណ្ឌលក្រុងតាខ្មៅ ខេត្តកណ្តាល។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ទី១៨ខែសីហា ឆ្នាំ ២០១៩ នៅចំណុច ស្តុបផ្លូវជាតិលេខ ៦កែងមហាវិថីឈ្នះឈ្នះ ក្នុងភូមិ បាក់ខែង សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះគ្រោះដែលត្រូវរថយន្តបុកស្លាប់ឈ្មោះ អ៊ុយ លីលី ភេទស្រីអាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ សិរីមង្គល រការកោង មានលំនៅភូមិ រការកោង១ ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។ចំណែក បុរសជាឪពុកឈ្មោះអ៊ុយ ឌីស៊ុនអាយុ៦០ឆ្នាំ ជាអាជីវករ បានរងរបួស ស្រាល។

តាមនគរបាលអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយរថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ បើកបរ ដោយបុរសម្នាក់ឈ្មោះ អេង ទិត្យ អាយុ២២ឆ្នាំ មានលំនៅភូមិព្រៃស្បូវ ឃុំនរាយ ស្រុកឈូក ខេត្តកំពត ត្រូវនគរបាលឃាត់ខ្លួន ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ឪពុកនិងកូន ស្រីបានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាកស្លាក់លេខ ភ្នំពេញ១AQ.៧០៧០មួយគ្រឿង ធ្វើដំណើរ តាមផ្លូវជាតិលេខ ៦ ក្នុងទិសដៅពីកើតទៅលិច ។នៅពេលមកដល់កន្លែងកើតហេតុក៍បានឈប់ស្តុប ស្រាប់តែ រថយន្តដឹកឥដ្ឋធ្វើដំណើរ ស្របទិសគ្នា មកបុកពីក្រោយ ពេញទំហឹង ប៉ើងចេញជាច្រើនម៉ែត្រនឹងកិន បណ្តាលអោយ កូនស្រីស្លាប់នៅកន្លែង ហើយ ឪពុករងរបួសស្រាល។នៅក្នុងគ្រោះថ្នាក់រថយន្តដឹកឥដ្ឋបានបើកបុកម៉ូតូ២គ្រឿង តែមួយគ្រឿងទៀត រងរបួសស្រាលក៍បានទៅបាត់ទៅ។បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តអ្នកបើកបរ បានឈប់រថយន្តប្រុងរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលនិងប្រជាពលរដ្ឋ នាំគ្នា ឃាត់ខ្លួន ។

តាមអ្នកបើកបរបានអោយដឹងថា មូលហេតុ ដែលកើតមានគ្រោះថ្នាក់ដោយសារតែរថយន្តដាច់ហ្វ្រាំងជាន់មិនស៊ី។

តាមបុរស ជាឪពុក បានរៀបរាប់ទាំងរន្ធត់ចិត្ត នៅមុនពេលកើត ហេតុគាត់ក៍បានអោយកូនរៀបចំអ៊ីវ៉ាន់ មានទាំងផ្លែឈើ ហើយ ជិះម៉ូតូដឹកកូនស្រីទៅប្រលងបាក់ឌុប នៅក្រុងតាខ្មៅ ខេត្តកណ្តាល មិននឹកស្មានថា ពេលកំពុងតែឈប់ស្តុប ត្រូវរថយន្តមកបុកទាំងកំរោលតែម្តង។ តាមព័ត៌មានអោយដឹងថា យុវសិស្ស រូបនោះជាសិស្សរៀនពូកែមិននឹកស្មានថា ស្លាប់ទាំងក្មេង មុនពេលប្រលងបែបនេះ៕


អត្ថបទៈ​ ទុយ​ ម៉ែន​ និងរូបភាពៈ​ សំរឹទ្ធ​ ទីរ៉ា

0 Shares
Loading...