លោកជំទាវ​ឧកញ៉ា នឹម វណ្ណ​: ប្រកាសចែកអំណោយជូនបងប្អូនដែលរស់​នៅ​តំបន់​ក្រហម​មួយចំនួន​​ ដែល​ជួប​ការខ្វះខាត​ខាត​

សង្គម​និង​សេដ្ឋកិច្ច

​បងប្អូនដែលរស់​នៅ​តំបន់​ក្រហម​មួយចំនួន​​ ដែល​ជួប​ការខ្វះខាត​ខាត​នៃ​ខណ្ឌចំនួន ​៣​ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​,​ខណ្ឌមានជ័យ​ និង​ខណ្ឌទួលគោក នឹងត្រូវទទួលបានអំណោយ ពីលោកជំទាវ​ឧកញ៉ា នឹម វណ្ណៈ និង​ស្វាមី​ ជា​បុត្រី​របស់​ជំទាវ ហ៊ុន ស៊ី​ណាត។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពបណ្តាញសង្គម

លោកជំទាវ​ឧកញ៉ា នឹម វណ្ណៈ​ បាន​ថ្លែងឲ្យដឹង​ថា​ ការផ្តល់​អំណោយ​ជួយ​ដល់​បងប្អូន​ដែល​ខ្វះខាត​នេះ​ គឺជា​ការចូលរួមចំណែក​បន្ថែម​បន្តិច​បន្តួច​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងភូមិ​សាស្ត្រ​នៃ​ផ្នែក​មួយ​ចំនួន​នៃ​ខណ្ឌ​ទាំង​៣​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​ដល់​បងប្អូន​ដែល​កំពុង​ជួប​ការខ្វះខាត ​និង​ត្រូវការ​ជំនួយ​ជា​បន្ទាន់​នៅ​តំបន់​ក្រហម​នោះ ។

រូបភាពបណ្តាញសង្គម

បើតាមលោកជំទាវ​ ក្នុង​គ្រា​ដ៏​លំបាក​នេះ ​ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ខ្លាំងណាស់​ដោយ​មិន​ខ្លាច​ការនឿយហត់​ ដើម្បី​ជួយ​បងប្អូន​ប្រជាជ​ន​ខ្មែរ ដោយ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​បាន​សុខ​សប្បាយ​ជៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ត្រូវតែស្តាប់​តាម​អនុសាសន៍​សម្តេច​តេជោ និង​ថ្នាក់ដឹកនាំ​ដើម្បី​ទប់ស្កាត់​​បង្ការ​ការពារ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​៕