ឧកញ៉ា ហ៊ុន តូ ឧបត្ថម្ភ​ប្រាក់​២០០០ ដុល្លារ ​ដល់​បេក្ខនារី ​ប្រឡងបាក់ឌុប​២នាក់​នៅ ខេត្តកំពង់ចាម

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

​កាលពី​ថ្ងៃទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៩​ ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​ បាន​មានការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ចំពោះ​បេក្ខនារី​ប្រលង​បាក់​ឌុប​ ២រូប​ ខណៈពេលដែលមកប្រលងនោះ​ គឺមិនមានប្រាក់កាក់សំរាប់ញុំាបាយ​ រឺក៏ចាយវាយអ្វីទេ​ មិនតែប៉ុណ្ណោះ​ម្តាយក៏កំពុងធ្វេីការវះកាត់នៅមន្ទីរពេទ្យទៀត​ផង ។ ដំណឹង​នេះ​បាន​​ដឹង​ដល់លោកឧកញ៉ា ហ៊ុន តូ ជា​មួយ​គ្នា​នោះ លោក​ឧកញ៉ា បាន​ឧបត្ថម្ភ​ដល់បេក្ខនារី ប្រឡងបាក់ឌុប២នាក់​នោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ជុំវិញ​រឿង​រ៉ាវ​ផ្ទុះ​កក្រើក​ខាងលើ​នេះ​ ក្រោយ​ពី​មាន​​គណនី​ឈ្មោះ​ Chhay Ly បាន​មានការរៀបរាប់​នៅលេី​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​​ថា​៖​«សូមកោតសរសេីរដល់ទឹកចិត្តលោកស្នងការរងផែនអន្តោប្រវេសន៍​ ខេត្ត​កំពង់ចាម​ ដែលលោកបានជួយឧបត្ថម្ភថវិកាបន្តិចបន្តួចដល់បេក្ខជន ដែលមកប្រលង​ នៅមណ្ឌលឧត្តរ​ ដែលគាត់មកប្រលងនេះ មិនមានលុយកាក់សំរាប់ញុំាបាយ​ រឺក៏ចាយវាយអ្វីទេហេីយម្តាយគាត់កំពុងធ្វេីការវះកាត់នៅមន្ទីរពេទ្យទៀត​ គាត់រំភេីបចិត្តឡេីងស្រក់ទឹកភ្នែក អារម្មណ៍​មួយគិតគ្រួសារ​ មួយទៀតគិតពីក្តីបំណងរបស់អ្នកមានគុណ»។

សូម​ជម្រាប​ផងដែរ​ថា​ បេក្ខនារីទាំង២រូបនេះ​ មានឈ្មោះ វេត ស្រីអ៊ាង និងឈ្មោះ យ៉េត សុខខេង រស់នៅក្នុងភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម​ រៀននៅវិទ្យាល័យមេសរជ្រៃ​ រីឯ​មណ្ឌល​ដែល​បេក្ខនារី​ទាំង​២រូប​នេះត្រូវ​មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ គឺនៅមណ្ឌលបឋមសិក្សាឧត្តរ ។

ដោយឃេីញ​ពី​ទុក្ខ​លំបាក​ប្អូន​ស្រី​ទាំង​២​រូប​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​រួចមក​ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ​ លោកឧកញ៉ា ហ៊ុន តូ បានផ្ដល់អំណោយជាថវិកាចំនួន២០០០ដុល្លារ តាមរយៈលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឧបត្ថម្ភជូនសិស្សក្រីក្រពីរនាក់​ ដេីម្បី​ទុក​សម្រួល​ដល់​ជីវភាព​គ្រួសារ​ និង​ទុកសំរាប់​ព្យាបាល​ដល់ម្តាយដែលកំពុងតែ​ឈឺផងនោះ៕