ទីក្រុងប៉ោយប៉ែតកំពុងផ្ទុះកូវីដ អាជីវករម្នាក់ប្រកាសលក់អង្ករមិនមានការឡើងថ្លៃជាដាច់ខាត

សង្គម​និង​សេដ្ឋកិច្ច

ជំងឺរាតត្បាតសកលកូវីដ១៩ បាននឹងកំពុងឆ្លងយ៉ាងគំហុកស្ទើពេញផ្ទៃនៃប្រទេសកម្ពុជាដែលជាហេតុបណ្តាលឲ្យប្រជាពលរដ្ឋរងនូវផលប៉ះពាល់យ៉ាងដំណំ ខណៈនៅប៉ុន្មានថ្ងៃចុងក្រោយនេះខេត្តបន្ទាយមានជ័យ ប្រកាសរកឃើញមនុស្សជាង១២០នាក់នៅក្រុងប៉ោយប៉ែត មានវិជ្ជមានកូវីដ១៩ ភាគច្រើនជាជនបរទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

វិស័យសំណង់ក្នុងក្រុងប៉ោយប៉ែត នៅតែបន្ដគម្រោង និង  ស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគ - We TV Cambodia

អាជីករលក់អង្ករម្នាក់នៅទីក្រុងប៉ោយប៉ែត ឈ្មោះ ម៉ៃ ណុន ដែលជាកន្លែងផ្គត់ផ្គង់អង្ករគ្រប់ប្រភេទបោះដុំនិងរាយល្បីឈ្មោះ បានប្រកាសលក់អង្ករជូនបងប្អូនក្នុងតម្លៃដដែលមិនមានការឡើងថ្លៃ ក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ១៩នេះ។

អ្នកស្រី ម៉ៃ ណុន ម្ចាស់តូបលេខ០៦ និង០៧ បានឲ្យដឹងថា៖ “ជំរាបសួរបងប្អូននៅក្រុងប៉ោយប៉ែត សូមកុំព្រូយបារម្ភពីអង្ករឡើងថ្លៃ នាងខ្ញុំនិងលក់នៅតម្លៃដដែរ សូមជូនពរបងប្អូនមានសុខភាពល្អគ្រប់គ្នា ។”

លោកអ្នកនាងអាចបញ្ជាទិញអង្ករគ្រប់ប្រភេទបោះដុំនិងរាយបាននៅតូបលេខ០៦ និង០៧ ឬបងប្អូនដែលនៅគ្រប់ខេត្តក្រុងអាចទំនាក់ទំនងតាមលេខទូរសព្ទ 012599042/077244588។

បើតាមប្រភពពីអាជ្ញាធរខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅថ្ងៃទី២៥ខែមេសានេះថា មន្ត្រីសុខាភិបាលបានយកសំណាកពីមនុស្សចំនួន៤៧០នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១២៦នាក់ ដោយធ្វើសំណាកលើកទី១លើមនុស្សចំនួន១២៧ រកឃើញវិជ្ជមាន៦៣នាក់ និងលើកទី២ ធ្វើសំណាកលើមនុស្សចំនួន៣៤៣ រកឃើញវិជ្ជមាន៦៣នាក់។ អ្នកវិជ្ជមានទាំង១២៦នាក់ខាងលើនេះ គឺភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី៕