អាជ្ញាធរ​ខេត្តព្រះសីហនុ ស្រង់ឈ្មោះពលរដ្ឋ​រស់នៅតំបន់ក្រហម ​ត្រូវ​យកតេស្ត​សំណាក​ទាំងអស់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំស្ដីពីការប្រមូលវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រតំបន់ក្រហមនៃខេត្តព្រះសីហនុ ដើម្បីកាត់ផ្តាច់ប្រភពចម្លង។ នេះបើ​តាមសេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តនៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រដ្ឋបាលខេត្តព្រះសីហនុបាន​កំណត់ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកំពុងមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាតំបន់ក្រហម។

អាជ្ញាធរ​នឹង​ចុះទៅ​​ស្រង់ឈ្មោះ​ពលរដ្ឋ​តាមខ្នងផ្ទះ ក្រុមហ៊ុន សហគ្រាស ដែល​ត្រូវ​មកធ្វើតេស្តសំណាក ហើយ​ករណី​មានការ​គេចវេះ​មិន​សហការ អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។