ធ្វើតេស្តសំណាកកម្មករ-កម្មការិនី ជាង១​ពាន់​នាក់ មានវិជ្ជមានកូវីដ ចំនួន១៩៧នាក់ អាជ្ញាធរសម្រេចយករោងចក្រជាកន្លែងព្យាបាលជំងឺកូវីដបន្ទាន់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកណ្តាល បានសម្រេចយកទីតាំងរោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី ធ្វើជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ១៩ ដល់កម្មករ-កម្មការិនី ដែលស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមអភិបាលរងខេត្តកណ្ដាល លោក នៃ ចារី បានស្នើឲ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវមានវេនប្រចាំការ និងអាជ្ញាធរស្រុក ត្រូវរៀបចំអាហារជូនពួកគាត់ អោយបានគ្រប់ៗគ្នាផងដែរ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា កម្មករ និងនិយោជិតទាំងអស់ មានទីលំនៅមកពី ខេត្តតាកែវ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងស្រុកមួយចំនួនក្នុងខេត្តកណ្ដាល ចំពោះការវិលត្រឡប់ទៅលំនៅឋានវិញ អាជ្ញាធរស្រុក ខេត្តដែលមានកម្មកររបស់ខ្លួន បានមកយកពួកគាត់នៅរោងចក្រផ្ទាល់ ដើម្បីជូនពួកគាត់ទៅដល់លំនៅឋានវិញ និងឱ្យគាត់ធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៤មេសា ក្រុមគ្រូពេទ្យបានធ្វើតេស្តតាមរយៈឧបករណ៍តេស្តសំណាក Rapid Test ទៅលើកម្មករធ្វើការនៅរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) សរុបចំនួន១០១៣នាក់ក្នុងនោះមានវិជ្ជមានកូវីដ១៩បឋមចំនួន១៩៧នាក់។

លោកបានបន្តថា ក្រុមការងារបានបញ្ជួនសំណាកទាំងនោះទៅធ្វើវិភាគបញ្ជាក់បន្ថែមនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈដើម្បីឲ្យប្រាកដប្រជាថាពួកគេមានវិជ្ជមានកូវីដ១៩៕

May be an image of one or more people, people walking, people standing and outdoors

សូមចុចអានអត្ថបទខាងក្រោម៖