ឃាតខ្លួនមន្រ្តីយោធាម្នាក់ជិះ Rolls Royce ដឹកជនជាតិ​ចិន​៣​នាក់ ធ្វើដំណើរល្មើសបម្រាមបិទទ្ទប់

សង្គម​និង​សេដ្ឋកិច្ច

មន្ត្រី​យោធា​ម្នាក់ និងជនជាតិ​ចិន​ចំនួន ៣​នាក់ ត្រូវបានកម្លាំង​នគរបាល​ឈរជើង​តំបន់​បិទ​ខ្ទប់​នៅ​ចំណុច​រង្វង់​មូល​គួច​កាណុង ធ្វើ​ឃាត់​ខ្លួនរួមនិងរថយន្ត​ទំនើប​មួយគ្រឿងម៉ាក Rolls Royce ដោយ​គ្មានឯកសារបញ្ជាក់ការធ្វើដំណើរ ក្នុងអំឡុងពេល​ទប់ស្កាត់​ការរីក​រាលដាល​ការឆ្លង​ជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការឃាត់ខ្លួននេះធ្វើឡើង​កាលពី​វេលា​ ម៉ោង ​២​រសៀល​ នៅថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១នេះ នៅ​ចំណុច​រង្វង់​មូល​គួច​កាណុង ស្ថិតនៅ​មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងចម្រុះ​ឈរជើង​នៅ​គោល​ដៅ​បាន​ឃាត់​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Rolls Royce ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា BRS.7377 ដោយ​រួម​ដំណើរ​ក្នុង​រថយន្ត​មានមនុស្ស​ចំនួន៤​នាក់ ក្នុងនោះ​អ្នកបើករថយន្ត​ជនជាតិខ្មែរ ជា​មន្ត្រី​យោធា​ឋានន្តរសក្ដិ​ អនុសេនីយ៍ឯក ឈ្មោះ មឿង សា​មន ភេទ​ប្រុស និង​ជនជាតិ​ចិន​០៣​នាក់ ប្រុស​០២ ស្រី​០១​នាក់​។ ដោយមាន​ការសង្ស័យ​កម្លាំងចម្រុះ​ក៏បានឃាត់​រួច​សួរនាំបុរស​អ្នកបើកបរ​បានឲ្យដឹង​ថា ខ្លួន​ដឹក​ជន​ជាតិ​ពី​សណ្ឋាគា​រមួយកន្លែង​ពីមូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌ​ចំការ​មន គោលបំណង​ទៅ​សណ្ឋាគារ​សុខា ជ្រោយចង្វារ ទាំង​ដែល​ជនជាតិ​ចិន​ទាំង​០៣​នាក់​នោះ ​ពុំមាន​លិខិត​អនុញ្ញាត​ធ្វើ​ដំណើរ​នោះឡើយ​។​

ក្រោយពេល​ប្រតិបត្តិការ ក​ម្លាំង​នគរបាល​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​៕​