អ្នកឧកញ៉ា គិត ម៉េង បន្តឧបត្ថម្ភថវិកាជាច្រើនដល់បងប្អូនរស់នៅតំបន់បិទទ្ទប់តាមរយៈរដ្ឋបាលរាជធានី

ជុំវិញ​ឧកញ៉ា

ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ក្នុងតំបន់បិទទ្ទប់នៅមិនទាន់មានសញាថមថយនៅឡើយ អ្នកឧកញ៉ា គិត ម៉េង ប្រកាសចូលរួមឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជំនួយបន្ទាន់ចាំបាច់នានាដើម្បីដោះស្រាយទុក្ខលំបាករបស់អ្នករស់នៅតំបន់រងគ្រោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក្រុមហ៊ុន រ៉ូលយ៉ាល់គ្រុប មានប្រសាសន៍នៅព្រឹកថ្ងៃទី២៨នេះថា៖ យើងបានឃើញ និងយល់ពីផលប៉ះពាល់ខ្លាំង ព្រមទាំងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងកំលុងនៃការបិទខ្ទប់។ ខ្ញុំនិងភរិយាខ្ញុំ ចំណាន សូមចូលរួមសម្រាលបន្ទុកនេះ តាមរយៈការឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនសាលារាជធានីភ្នំពេញ ដើម្បីផ្ដល់ជំនួយបន្ទាន់ចាំបាច់នានា។

រូបភាពហ្វេសបុក អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ាបានបញ្ជាក់យ៉ាងដូច្នេះថា ចំនួនទឹកប្រាក់នេះអាចបំពេញតម្រូវការចាំបាច់សម្រាប់ដោះស្រាយក្នុងពេលបិទខ្ទប់នេះមួយរយ: ប៉ុន្តែអ្វីដែលចាំបាច់សម្រាប់ជួយប្រទេសរបស់យើងឱ្យរួចផុតពីសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺការអត់ធ្មត់ និងស្មារតីសហគមន៍របស់យើងម្នាក់ៗ។ លោកថា នេះហើយគឺជាសាមគ្គីភាពជាតិ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

រូបភាពហ្វេសបុក អ្នកឧកញ៉ា គិត ម៉េង

ប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានអំពាវនាវសូមឲ្យរក្សាសុវត្ថិភាពទាំងអស់គ្នាដោយប្រកាន់ខ្ជាប់នូវវិធានការសុខភាពជានិច្ច៕

សូមចុចអានអត្ថបទខាងក្រោម៖