ស្លាប់ ៦នាក់ រកឃើញថ្មី៦៩៨នាក់ និងជាសះស្បើយ ៩៩៤នាក់

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ ខែមេសានេះ រកឃើញអ្នកឆ្លងថ្មី ចំនួន ៦៩៨នាក់ទៀត និងជាសះស្បើយ ៩៩៤នាក់ ខណៈអ្នកស្លាប់ ៦នាក់នោះរួមមាន ស្រ្តីអាយុ ៦៨ឆ្នាំ អាយុ ៥១ឆ្នាំ និងបុរសអាយុ ៣៧ឆ្នាំ ឣាយុ ៦១ឆ្នាំ ឣាយុ ៨០ឆ្នាំ និងឣាយុ ៩៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួនឆ្លងដល់ទៅ ៦៩៨នេះនៅរាជធានីភ្នំពេញ ៥៨៨ កណ្ដាល ៧២ បន្ទាយមានជ័យ ៤៣ ព្រះសីហនុ ១៦ តាកែវ ៣ កំពង់ស្ពឺ ៣ និងពោធិ៍សាត់ ២។

គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះកម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៧៦១ នាក់ ព្រមទាំងមានអ្នកជាសះស្បើយបានកើនឡើងដល់  ៤៦៩៨នាក់ អ្នកកំពុងព្យាបាល ៦៩៦៨ នាក់ និងអ្នកស្លាប់ ៨៨ នាក់៕