ឧកញ៉ា ឡូវ ហ៊ឹង ​​ឧបត្ថម្ភ​ប្រាក់ មួយ​ចំនួន​ធំ ដល់​ពលរដ្ឋ នៅ​ភូមិត្រឡាច

ជុំវិញ​ឧកញ៉ា
0 Shares

កាល​ពី​ថ្ងៃទី ២៥ខែ​សីហា ឆ្នាំ ២០១៩ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេច​អគ្គមហាសេនាបតី​តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំទងត្រឡាចអមដំណើរ​ដោយ លោក ស៊ីម គង់ អភិបាលនៃ​គណៈ​អភិបាលស្រុកស្រីសន្ធរ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅភូមិត្រឡាច ឃុំទងត្រឡាច ចំនួន ២៣៧នាក់ នោះឯកឧត្តម​បានឧបត្ថម្ភ ថវិកា​មួយ​ចំនួន​ធំ​ចំនួន​ធំ ដល់​ពលរដ្ឋ​ក៏​ដូច​ជា អាជ្ញាធរ។

បើ​តាម​ឲ្យ​ឲ្យ​ដឹង​ពី​ផេក​”រដ្ឋបាលសាលាស្រុកស្រីសន្ធរ” លោក ឧកញ៉ា ឡូវ ហ៊ឹង ​បានឧបត្ថម្ភ ដូច​ខាង​ក្រោម៖
-ជួយកសាងសាលាបឋមសិក្សាខ្ទឹងថវិកាចំនួន ១០លានរៀល

-ជួសជុលអគារអនុសាខាកាកបាទក្រហមស្រុកចំនួន ១២៥០$

-ជួយអ្នកជំងឺវះកាត់ ៦នាក់ក្នុងម្នាក់១០ម៉ឺនរៀល

-អ្នកជំងឺ៧នាក់ក្នុងម្នាក់១០ម៉ឺនរៀល

-ប្រជាការពារ៤នាក់ស្មើ១០ម៉ឺនរៀល

-ជួយធ្វើបុណ្យសព១នាក់ ១លានរៀល

-ចូលបុណ្យសព ៦នាក់ក្នុង១នាក់ ២៥ម៉ឺនរៀល

-អ្នកចូល២៣៧នាក់ក្នុង១នាក់ប្រហុក១គីឡូក្រាម ថ្នាំពេទ្យ៣កញ្ចប់និងថវិកា១ម៉ឺនរៀល។

-គ្រួសារក្រីក្រ១គ្រួសារ ថវិកា១២ម៉ឺនរៀល

-កុមារតូចៗ ១០០នាក់ក្នុងម្នាក់៣០០០រៀល

-ចំណាយកម្មវិធី២០ម៉ឺនរៀល។

សរុបថវិកា ១៦,៨៩០,០០០រៀលនិង១២៥០ដុល្លា៕

















0 Shares
Loading...