គិតគូដល់កូនចៅក្នុងគ្រាលំបាក ឧបនាយករដ្ឋមន្ត្រី ជា​ សុផារ៉ា​​ ឧបត្ថម្ភថ្នាំពេទ្យដល់មន្រ្តីរាជការរាប់ពាន់នាក់

សង្គម​និង​សេដ្ឋកិច្ច

លោក​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានរៀបចំចែកថ្នាំពេទ្យបម្រុងដល់មន្រ្តីម្នាក់១ឈុត​ ទុកសម្រាប់ប្រេីប្រាស់បឋមនៅតាមផ្ទះ​ក្នុងករណីឆ្លងជំងឺកូវីដ-១៩ មានរោគសញ្ញាស្រាល ខណៈដែលក្រសួងសុខាភិបាលក៏បានណែនាំឲ្យតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះដោយប្រាប់ពីវិធីប្រើប្រាស់ និងថ្នាំព្រទ្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពហ្វេសបុក លោក ថេង ច័ន្ទសង្វារ

តាមរយៈបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី២៨ ខែមេសាម្សិលមិញ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍនិងផ្សព្វផ្សាយគោលនយោបាយនិងច្បាប់នៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ក៏បានសំដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ​លោក​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ដែលបានរៀបចំចែកថ្នាំពេទ្យបម្រុងដល់មន្រ្តីម្នាក់១ឈុត​ ដល់មន្រ្តីរាជការ​ថ្នាក់កណ្តាលចំនួន​ ៩៦៥នាក់​ មន្រ្តីនៃមន្ទីរ​គ្រប់រាជធានី​ ខេត្ត​ ចំនួន​ ១៤៦២នាក់​ និងមន្រ្តីនៃការិយាល័យរៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​នៃរដ្ឋបាលក្រុង​ ស្រុក​ ខណ្ឌ​ទូទាំងប្រទេសចំនួន​ ១២៣៩នាក់​ ដេីម្បីទុកប្រេីប្រាស់បឋមនៅតាមផ្ទះ​ក្នុងករណីឆ្លងជំងឺកូវីដ-១៩ដែលមានរោគសញ្ញាស្រាល តាមការណែនាំរបស់ក្រសួងសុខាភិបាល។

រូបភាពហ្វេសបុក លោក ថេង ច័ន្ទសង្វារ

លោក ច័ន្ទសង្វារ ក៏សូមឱ្យគុណានិសង្សនេះ​ ញាំងឱ្យវត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោកតាមបីបាច់ថែរក្សាលោកឧបនាយករដ្ឋមន្រ្តី​ លោកជំទាវ​ បុត្រា​បុត្រី​ ចៅ​ និងចៅទួត​ ឱ្យមានសុខភាពល្អបរិបូរ​ កម្លាំងពលំមាំមួន​ និងសម្រេច​ជោគជ័យ​គ្រប់ភារកិច្ច។

រូបភាពហ្វេសបុក លោក ថេង ច័ន្ទសង្វារ
រូបភាពហ្វេសបុក លោក ថេង ច័ន្ទសង្វារ
រូបភាពហ្វេសបុក លោក ថេង ច័ន្ទសង្វារ