អាជីវករក្នុងតំបន់លឿងត្រូវបន្តលក់បែបវេចខ្ចប់ ហាមទទួលភ្ញៀវចូលញ៉ាំក្នុងប​រិវេណលក់ដូរដាច់ខាត

សង្គម​និង​សេដ្ឋកិច្ច

យោងតាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុងតំបន់លឿង នៃរាជធានីភ្នំពេញ បានកំណត់យ៉ាងច្បាស់ថា៖ បងប្អូនអាជីវករទាំងឡាយ ក្នុងតំបន់លឿងត្រូវបន្តលក់ដូរជូនអតិថិជនបែបវេចខ្ចប់ ហាមទទួលភ្ញៀវចូលញ៉ាំក្នុងប​រិវេណលក់ដូរដាច់ខាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្យ៉ាងទៀត អាជីវករក្នុងតំបន់លឿងទាំងអស់ ត្រូវចូលរួម អនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ដូចជា៖ វាស់កម្ដៅ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងវេចខ្ចប់ប្រកបដោយអនាម័យ។

បើអាជ្ញាធររកឃើញថា អាជីវករ ឬអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាកំហិត៕