មកស្គាល់ទីក្រុង​​ថ្មីចម្ងាយ​ជាង ៤០ គីឡូម៉ែត្រពីក្រុង​ព្រះសីហនុ កំពុង​ផ្ទុះអ្នក​ឆ្លងកូវីដរាប់រយនាក់

សង្គម​និង​សេដ្ឋកិច្ច

សាងសង់​នៅ​ផ្ទៃដី​ជាង ១០ហិកតា ស្ថិត​នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវ​បានអភិវឌ្ឍជា​ទីក្រុងរស្មីមង្គល។ តំបន់ដែល​កំពុង​អភិវឌ្ឍជាទីក្រុង​នេះ បានផ្ទុះអ្នក​ឆ្លងកូវីដជាង ១០០ នាក់ និង​ត្រូវបានអាជ្ញាធរចុះបិទ​ជា​បណ្តោះអាសន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង​អភិវឌ្ឍ​ទៅ​ជា​​ទីក្រុង​បាន​ចាប់ផ្តើមតាំងពីឆ្នាំ​២០១៩ ដោយ​មានការ​សាងសង់​សំណង់​អគារពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅសរុបចំនួន៣៦អគារ លាតសន្ធឹងលើផ្ទៃដីទំហំរហូតដល់ទៅ ១០ហិកតា។

គម្រោង​នេះ ជា​ការ​សហការជាមួយក្រុមហ៊ុនចិននិងក្រុមហ៊ុន​ក្នុង​ស្រុក​ ចំណាយ​ទុន​វិនិយោគ​ទុនរួមគ្នាចំនួន ៧០លានដុល្លារ។

យ៉ាងណា ការងារ​សាងសង់​ត្រូវ​បាន​ផ្អាកបណ្តោះអាសន្ន ក្រោយ​មាន​ករឃើញអ្នក​ឆ្លងកូវីដ​ជាង ១០០ នាក់មានទាំងចិននិងខ្មែរ។

រដ្ឋបាលខេត្តព្រះសីហនុបានជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្ម និងការចេញ-ចូលទីតាំងទីក្រុងរស្មីមង្គល មានទីតាំងនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១នេះ និងដាក់ជាមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។