ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា៖"ឱសថបុរាណចិន LIANHUA QINGWEN អាចរារាំងការកកើតវីរុសកូវីដក្នុងខ្លួនអ្នកជំងឺបាន"

ព័ត៌មានថ្មីៗ

នាថ្ងៃទី២៩ ខែមេសា ២០២១នេះ ឯកឧត្តមWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលឱសថបុរាណចិន ដែលជាអំណោយរបស់សភាពាណិជ្ជកម្មចិននៅកម្ពុជា សម្រាប់ការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ផងដែរថា៖ ឱសថបុរាណចិនខាងលើទទួលបានការណែនាំជំរុញក្នុងខ្លឹមសារ"ផែនការព្យាបាលជំងឺរលាកសួតកូវីដ-១៩"ដែលចេញផ្សាយរួមគ្នាដោយគណៈកម្មាធិការសុខាភិបាលចិននិងអាជ្ញាធរជាតិឱសថបុរាណចិន ដែលឱសថខាងលើនេះមានគុណសម្បត្តិអាចរារាំងការកកើតវីរុសកូវីដក្នុងខ្លួន អាចជួយអ្នកជំងឺមានអាការៈធូរស្បើយ។

រូបភាពស្ថានទូតចិនប្រចាំកម្ពុជា

ឱសថបុរាណចិន LIANHUA QINGWEN ចំនួន ៨.៨ ម៉ឺនប្រអប់ដែលជាអំណោយរបស់ភាគីចិននាថ្ងៃនេះ មានតម្លៃសរុប ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែលជាថវិកាសប្បុរសធម៌របស់សហគ្រាសជាសមាជិកនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា។

ឱសថបុរាណចិន LIANHUA QINGWEN ដែលជាឱសថមានតម្រូវការជាបន្ទាន់ក្នុងការព្យាលបាលអ្នកជំងឺកូវីដ និងជាឱសថផ្តល់ជូនដោយស្ថានទូតចិនប្រចាំកម្ពុជានិងសភាពាណិជ្ជកម្មចិននៅកម្ពុជា អាចជួយលើកកម្ពស់សមត្ថភាពនិងជំនឿចិត្តក្នុងការទប់ស្កាត់នឹងជំងឺមួយនេះនៅក្នុងប្រទេស។

រូបភាពស្ថានទូតចិនប្រចាំកម្ពុជា

ពិធីប្រគល់ និងទទួលឱសថបុរាណចិន LIANHUA QINGWEN ពីសភាពាណិជ្ជកម្មចិននៅកម្ពុជានេះ មានការអញ្ជើញចូលរួមពីសំណាក់៖

ឯកឧត្តមWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា

លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា

លោក Jing Jun ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា

លោក Zhao Jinhui អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា

រូបភាពស្ថានទូតចិនប្រចាំកម្ពុជា

ភាគីកម្ពុជាសូមថ្លែងអំណរគុណសាជាថ្មីម្តងទៀតជូនដល់ជំនួយដ៏សន្ធឹកសន្ធាប់របស់សភាពាណិជ្ជកម្មចិននៅកម្ពុជានិងសមាជិកសហគ្រាសចិននៅកម្ពុជា ជឿជាក់ថាឱសថទាំងនេះអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យរោគសញ្ញារបស់អ្នកជំងឺកូវីដមានភាពធូរស្រាល៕