លោកជំទាវ ឱ វណ្ណឌីន៖​ ការចម្លងនៅតែមាន​ ហេីយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ​ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីង

សង្គម​និង​សេដ្ឋកិច្ច

ស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ មិនទាន់មានសញ្ញាវិជ្ជមានសម្រាប់ប្រទេសកម្ពុជានៅឡើយទេនាពេលនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមជាអាទិភាពមុនគេបង្អស់ដើម្បីកាត់ផ្តាច់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍ ២០កុម្ភៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព ក្រុមគ្រូពេទ្យ TYDA

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានមានប្រសាសន៍ថា៖ សូមកុំភ្លេចថា​ បេីបុគ្គលម្នាក់ៗ​ មិនបានអនុវត្តវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ត្រឹមត្រូវទេនោះ​ ការចម្លងនៅតែមាន​ ហេីយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ​ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា។

លោកជំទាវថ្លែងបញ្ជាក់យ៉ាងដូច្នេះថា នៅឥណ្ឌា​ យេីងឃេីញស្រាប់ហេីយ​ៗយេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ​ មែនទេ? បេីមែន​ ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន​ ហេីយគ្មានអ្វីដែលអាចការពារខ្លួនយេីងបានក្រៅតែពី​ ៣ការពារ​ ៣កុំ​ ចាក់វ៉ាក់សាំង​ និងនៅផ្ទះ​ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ​ ព្យាយាមកុំចេញក្រៅផ្ទះ)។

រូបភាព ក្រុមគ្រូពេទ្យ TYDA

ជាមួយបញ្ហាដ៏តឹងតែងនិងគ្រោះថ្នាក់នៅគ្រាលនេះលោកជំទាវអ្នកនាំពាក្យរូបនេះ ក៏ណែនាំឲ្យបងប្អូនប្រជាពរលដ្ឋមេត្តាជួយអប់រំគ្នាឱ្យបានច្រេីនបំផុតដែលអាចធ្វេីទៅបាន។ លោកជំទាវមានជំនឿជឿជាក់និងសង្ឃឹមថា​ យេីងនៅមានពេលដែលអាចទាញសភាពឆ្លងរាតត្បាតឱ្យថយចុះវិញ​ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានការខាងលេីឱ្យបានគ្រប់ៗគ្នា៕

សូមចុចអានអត្ថបទខាងក្រោម៖