ឧកញ៉ា សហគ្រិន អ្នកជំនួញ បងប្អូន ដែលធ្លាប់បានទៅសណ្ឋាគារ សាន់វេ សូមដាក់ខ្លួនដាច់ដោយឡែក

សង្គម​និង​សេដ្ឋកិច្ច

បុគ្គលិកធ្វើការងារនៅសណ្ឋាគារសាន់វេ ឆ្លងកូវីដ-១៩ ហើយបានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលិកជាច្រើនអ្នក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវបងប្អូនដែលធ្លាប់បានទៅ សូមធ្វើការដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះបានឲ្យតាមទំព័រហ្វេសបុកថា សូមអំពាវនាវអ្នកឧកញ៉ា លោកឧកញ៉ា សហគ្រិន អ្នកជំនួញ និងបងប្អូនប្រជា​ពលរដ្ឋដែលធ្លាប់បានចេញចូលញឹកញាប់ និងមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅសណ្ធាគារ សាន់វេ Sunway Hotel ​​ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

អនុគណៈកម្មការខាងលើបញ្ជាក់ថា មូលហេតុអ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ និងបានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើនអ្នក៕