ពលរដ្ឋនៅតំបន់ក្រហម នឹង​ទទួលការ​ទិញ​អង្ករ​បញ្ចុះ​តម្លៃថែម​ទៀត

សង្គម​និង​សេដ្ឋកិច្ច

​សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្ត​លក់អង្ករ​បញ្ចូះតម្លៃ​ដល់ដល់ប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែង​បញ្ជាក់​ថា សហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយ ក្រសួងពាណិជ្ជកម្ម ក្នុងការបញ្ចេញអង្ករ ទៅកាន់តំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយ​ដាក់លក់​ក្នុង​តម្លៃទាបជាងទីផ្សារ។

ដោយក្នុង១ប៉ាវ បញ្ចុះតម្លៃពី១ម៉ឺន ទៅ២ម៉ឺនរៀល ក្នុងតម្លៃគោល ដើម្បី​គាំទ្រជីវភាព​ពលរដ្ឋ​ក្នុងកាលៈទេសៈដ៏លំបាកនេះ។

គូសបញ្ជាក់ថា រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៩ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម លក់ស្បៀងជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម បានអង្ករ៣៣៣១ប៉ាវ, មី៩៦៦៥កេស, ត្រីខ៥៥២៤យួរ និងគ្រឿងបរិភោគមួយចំនួនទៀត រួមទាំងបន្លែបង្ការមួយចំនួនផងដែរ៕