ភាពជោគជ័យរបស់រាជរដ្ឋាភិបាលពិតជាមិនអាចខ្វះបានដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាននិងប្រជាពលរដ្ឋនោះទេ

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរ ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្រ្តីកម្ពុជា

តាមរយៈសាលិខិត ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨ នេះ សម្តេចតេជោ ហ៊ុន សែន បានរំលេចលើកយកនៅប្រធានបទស្តីពី «ផលប្រយោជន៍ព័ត៌មានចំពោះសាធារណៈជន» គឺពិតជាមានសារៈសំខាន់ណាស់ ស្របទៅនឹងស្ថានភាពជាក់ស្តែងដែលមនុស្សលើសកលលោកបានចាត់ថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃរបស់ពួកគេដែលមិនអាចខ្វះបាន។ ជាពិសេសនៅក្នុងកាលៈទេសៈដែលសកលលោកបាននិងកំពុងរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លងរាតត្បាតសកសនៃជំងឺកូវីដ១៩ ដែលបានឆក់យកអាយុជីវិតមនុស្សលើសកលលោកជិត ៣លាននាក់។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយពន្យល់សារអប់រំ និងវិធានការបង្ការជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទទ្ទប់ប្រជាពលរដ្ឋមិនឲ្យចេញពីផ្ទះនៅក្នុងតំបន់ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈឲ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។

សម្តេចតេជោបានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបានជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ។

រូបភាពសារព័ត៌មានត្នោត

សជាមួយគ្នានោះ សម្តេចតេជោ សូមអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានទាំងអស់បង្កើនការយកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឲ្យមានការអភិវឌ្ឍន៍ដើរទាន់ការរីកចម្រើនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ការបំពេញភារកិច្ចឲ្យមានប្រសិទ្ធភាព៕