កំពូលតារាចម្រៀងប្រចាំប្រទេស លោកព្រាប សុវត្ថិ បរិច្ចាក​ថវិកា​ជូន​ភរិយាកវីនិពន្ធ​ជុំ ប៊ុនធឿន កំពុង​ចូលបន្ទប់សង្រ្គោះ​បន្ទាន់

កម្សាន្ត

តាមព័ត៌មាន​ឲ្យ​ដឹង​ថា តារាចម្រៀងលំដាប់ប្រទេសលោក ព្រាប សុវត្ថិ បាន​បរិច្ចាក​ថវិកា​ចំនួន១ពាន់ដុល្លារអាមេរិក ដល់ក្រុមគ្រួសារលោក ជុំ ប៊ុនធឿន បន្ទាប់ពីទទួលដំណឹងថា លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធ​រូប​នេះ​កំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដោយសារមានបញ្ហាសួតធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមប្រភពពីកូនស្រី​លោក ជុំ ប៊ុនធឿន អ្នកនាង ប៊ុនធឿនផល្លី ពៅពិសី ឲ្យ​ដឹង​ថា តារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ បានបរិច្ចាគប្រាក់ចំនួន ១ពាន់ដុល្លារ ដើម្បីសម្រាលថ្លៃព្យាបាលម្តាយរបស់ខ្លួន និង​ជួយសម្រាលទុក្ខលំបាកដល់​​ក្រុមគ្រួសារនាង។

គួរជម្រាបថា លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធ ជុំ ប៊ុនធឿន មានជំងឺសួតធ្ងន់ធ្ងរ កំពុងតែសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៃមន្ទីរពេទ្យរុស្សី បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩។

បងប្អូនដែល​ចង់ជួយដល់ភរិយារបស់កវីនិពន្ធ ជុំ ប៊ុនធឿន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 098 299 558 ឬតាមរយៈគណនីធនាគារ ABA៖ BUNTHOEUNPHALLYPOVPISEY 000314357៕