អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រមូលថវិកាពីសប្បុរសបានជាង៣០ម៉ឺនដុល្លារ ដើម្បីជួយប្រជាពលរដ្ឋខ្វះខាតនៅតំបន់បិទទ្ទប់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឬទ្ធី និងលោកជំទាវ បានកៀងគរថវិកាពី អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា និងសប្បុរសជនជាច្រើនរូប បានប្រមាណជាង ៣០ម៉ឺនសហរដ្ឋអាមេរិក ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហមមួយចំនួន ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ  

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ មានប្រសាសន៍ថា៖ សូមអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ា ម៉ុង ឫទ្ធី និងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៃការបិទខ្ទប់ដោយកូវីដ១៩ នេះ។

លោកថា សកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។ ហើយនេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីអោយពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ។

ជាមួយគ្នានោះអ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានលើកឡើងដែលថា ការកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវខាងលើនេះ ជាសកម្មភាពលើកទីមួយហើយ ដែលលោកឧកញ៉ាបានកៀងគរ ដោយបានថវិកាសរុបចំនួនជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីអោយរដ្ឋបាលរាជធានី ធ្វើការចាត់ចែង ជូនបងប្អូនដែលមានការជីវភាពខ្វះខាតក្នុងដំណាក់កាលជម្ងឺកូវីដ-១៩នេះ ។

អ្នកឧកញ៉ាបានបញ្ជាក់ថា ការបង្វែរ ថវិកាប្រមាណជាង៣០ម៉ឺនដុល្លារ ជូនមករដ្ឋបាលរាជធានីភ្នំពេញ គឺដោយសារតែពួកយើងខ្ញុំទាំងអស់គ្នាជឿទុកចិត្តមកលើអាជ្ញាធររាជធានីភ្នំពេញដោយជឿជាក់ថា អំណោយខាងលើនេះ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នឹងធ្វើការចាត់ចែងជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់នេះមិនខាន។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ផងដែរថា ក្រោយពីរួមគ្នា គ្រប់គ្រង ទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ បានហើយនោះ អ្នកឧកញ៉ា លោកឧកញ៉ានឹងមានឱកាស បានរកស៊ីឡើងវិញ។
គួរបញ្ជាក់ថា ថវិកាដែលបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះមាន ចំនួន៣០២២៥០ដុល្លារ បានមកពីការកៀងគរពីអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវចំនួន៧៤រូប៕

សូមចុចអានអត្ថបទខាងក្រោម៖