រដ្ឋាភិបាលជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿងដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច
309 Shares

រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាបានប្រគល់រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿង ម៉ាកតូយូតា ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការងារសុខាភិបាល និងប្រយុទ្ធប្រឆាំងកូវីដ១៩កំពុងរាតត្បាតក្នុងសហគមន៍។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពស្ថានទូតជប៉ុន

ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ៣៥ គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ដែលមានលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។

បើតាមស្ថានទូតជប៉ុននៅកម្ពុជា សង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។ ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ចាំបាច់ផ្សេងទៀត៕

រដ្ឋាភិបាលជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿងដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩
309 Shares