នាយកដ្ឋមន្ត្រីកម្ពុជាស្នើទៅដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកថ្លៃឈ្នួលពីបងប្អូនកម្មករ-កម្មការិនី ក្នុងតំបន់បិទខ្ទប់

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានស្នើទៅដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកថ្លៃឈ្នួលពីបងប្អូនកម្មករ-កម្មការិនី ក្នុងតំបន់បិទខ្ទប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពហ្វេសបុក S-Aouto

សម្តេចតេជោ សង្ឃឹមថាម្ចាស់ផ្ទះជួលទាំងអស់ក្នុងតំបន់ក្រហម នឹងពិចារណាដើម្បីយោគយល់ដល់កម្មករកម្មការីដែលស្ថិតក្នុងស្ថានភាពដ៏បាកនេះ។ សម្រាប់ថ្លៃទឹកភ្លើង សូមឲ្យអាជ្ញាធរអគ្គិសនី និងក្រុមហ៊ុន យកចិត្តទុកដាក់លើផ្ទះឈ្នួលកម្មករជាមុន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើអាចធ្វើទៅបាន គឺបញ្ចុះថ្លៃឈ្នួលផ្ទះ ដល់កម្មករ កម្មការិនី តាមលទ្ធភាព ដែលអាចធ្វើទៅបាន។ «ប្រសិនបើម្ចាស់ផ្ទះ អាចលើកលែងបាន គឺលើកលែង។ ម្ចាស់ផ្ទះខ្លះក៏លំបាកដែរ ម្ខាងខ្ចីធនាគារ យកមកធ្វើផ្ទះ សម្រាប់ដាក់ជួល ប៉ុន្ដែបើអាចធ្វើបានគឺសម្រួលការលំបាក៕