ត្រឹម៧ថ្ងៃ ពេទ្យយោធាចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋក្នុងតំបន់ក្រហមបាន ៣០មុឺន ៣៦២នាក់

ព័ត៌មានថ្មីៗ

ត្រឹមរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ចំនួន ៤ខណ្ឌ គឺខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល និង១សង្កាត់គឺសង្កាត់ទួលសង្កែ១ ក្នុងខណ្ឌឬស្សីកែវ បានចំនួនសរុប ៣០មុឺន ៣៦២នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាព៖ ទទក
រូបភាព៖ ទទក

នេះបើយោងតាមរបាយការណ៍បូកសរុបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៤ខណ្ឌ និងតំបន់ក្រហម រាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១។

រូបភាព៖ ទទក
រូបភាព៖ ទទក

គួរបញ្ជាក់ថា ទន្ទឹមនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ជាង ៣០មុឺននាក់នេះ ពេទ្យយោធានៃក្រសួងការពារជាតិ ក្នុងថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១នេះ ក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ថ្ងៃទី១ ជូនប្រជាពលរដ្ឋ សង្កាត់ទួលសង្កែ១ ដែលស្ថិតក្នុងតំបន់ក្រហម ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចំនួនសរុប ២៣២៨នាក់ ផងដែរ៕

រូបភាព៖ ទទក

ប្រភព៖ ទទក