អភិបាលខេត្តកំពង់ស្ពឺកោតសរសើរម្ចាស់បន្ទប់ជួលម្នាក់បានបញ្ចុះតម្លៃ៥០%ជូនកម្មកររហូតដល់ចំណាច់ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ម្ចាស់ផ្ទះបន្ទប់ជួលមួយកន្លែងស្ថិតភូមិថ្មី សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ បានប្រកាសបញ្ចុះតម្លៃបន្ទប់ជួលចំនួន ៥០% ហូតដល់ដំណាច់ឆ្នាំ២០២១នេះ ជូនដល់បងប្អូនកម្មករកម្មការិនី ស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩កំពុងរាតត្បាតក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពហ្វេសបុក លោក ហ៊ុន យុទ្ធគុណ

លោក ហ៊ុន យុទ្ធគុណ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ដើម្បីចូលរួមក្នុងកាត់បន្ថយចំណាយលើការស្នាក់នៅរបស់បងប្អូនកម្មករ ក៏ដូចជាបងប្អូនដែលជួលបន្ទប់ស្នាក់នៅជាប្រចាំ ក្នុងកាល:ទេស:រីករាលដាលជំងឺកូវីដក្នុងសហគមន៍ យើងខ្ញុំបញ្ចុះតម្លៃបន្ទប់ជួល ៥០% ជូនបងប្អូនកម្មករ ក៏ដូចជាបងប្អូនដែលកំពុងជួបការលំបាក រហូតដល់ដំណាច់ឆ្នាំ២០២១នេះ។ លេខទំនាក់ទំនង: 012 474215 និង 097 7474215។

រូបភាពហ្វេសបុក លោក ហ៊ុន យុទ្ធគុណ

អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង មានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន យុទ្ធគុណ ម្ចាស់ផ្ទះជួលដែលមានទឹកចិត្តអាណិតស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី មានបញ្ហាខ្វះខាតក្នុងការបង់លុយជួលផ្ទះ ដោយលោកគិតត្រឹមតែពាក់កណ្ដាលនៃតម្លៃជួលសព្វថ្ងៃរហូតដល់ដំណាច់ឆ្នាំ២០២១ តែប៉ុណ្ណោះ។

រូបភាពហ្វេសបុក លោក ហ៊ុន យុទ្ធគុណ

លោកអភិបាលខេត្ត ក៏សូមជូនពរលោក ហ៊ុន យុទ្ធគុណ និងក្រុមគ្រួសារ សូមរកទទួលទានមានបាន ជួបនូវពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសចៀសផុតពីជំងឺ covid-19 ដ៏មហាប្រល័យនេះ៕

រូបភាពហ្វេសបុក លោក ហ៊ុន យុទ្ធគុណ