មាន​ឧកញ៉ា​ម្នាក់​​ទៀត ឧបត្ថម្ភ ១០០០ ដុល្លារ ជូន​ប្អូន ហុង ភារិន

ជុំវិញ​ឧកញ៉ា
76 Shares

ផ្អែក​តាម​ផេក​ផ្លូវ​ការ​លោក​ឧកញ៉ា នួន អក បាន​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា និង​ឧបត្ថម្ភ​ប្រាក់ ១០០០ ដុល្លារ​ជូន​ប្អូន ហុង ភារិន ដើម្បី​ជា​ការ​​លើក​ទឹក​ចិត្ត​ដែល​ធ្វើ​ឲ្យ​​ពិភពលោក​ស្គាល់​ពី​សមត្ថភាព​របស់​​កូន​ខ្មែរ។

​ផេក​ផ្លូវ​ការ​លោក​ឧកញ៉ា នួន អក បាន​សរសេរ​បែប​នេះ​ថា “កូនខ្មែរពិតជាអាស្ចារ្យ! ខ្ញុំពិតជាមានមោទនៈភាពជាខ្មែរដូចគ្នា សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនៈភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វេីតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។

ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន

(1000$)ផងដែរ​ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត។

ប្រសិនជាប្អូនបានទទួលពត៌មានពីខ្ញុំតាមរយៈfacebook page (ឧកញ៉ា នួន អក oknha nourn ork)នេះ​ សូមប្អូនជួយទំនាក់ទំនងខ្ញុំតាមរយៈ 010 999 658 077 999 658 ដើម្បីទទួលថវិកានេះ។ សូមអរគុណ”

មាន​ឧកញ៉ា​ម្នាក់​​ទៀត ឧបត្ថម្ភ ១០០០ ដុល្លារ ជូន​ប្អូន ហុង ភារិន
76 Shares