ចិន​ដាក់​លក្ខខណ្ឌ ៣ ចំណុច​ដល់កម្ពុជា ​ទើប​អាច​នាំ​ស្វាយ​ទៅទីផ្សារ​ចិន​បាន​

សង្គម​និង​សេដ្ឋកិច្ច

ដំណាំស្វាយ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ក្រោយ​ការ​ចរចា​ជិត ៣ ឆ្នាំ។ ការ​នាំ​ចេញបាន​នៅពេលនេះ ក្រោមការ​វាយ​តម្លៃ​​គុណភាព និង​ស្តង់ដា​សុវត្ថិភាព​យ៉ាងតឹងរុឹងបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បាន​លើក​ពាក់ព័ន្ធនឹងស្ដង់ដារ​ចំនួន ៣​​ ត្រូវតែអនុវត្ដតាមបច្ចេកទេស ឲ្យបានខ្ជាប់ខ្ជួន ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​ចិនបាន​។

* ស្ដង់ដារទី១៖ ស្ដង់ដារផ្លែស្វាយ គឺទំហំ និងរូបរាង​ត្រូវ​មានទំហំធំសមស្រប មានពណ៌ល្អ ដោយមិនមានការបំផ្លាញពីសត្វល្អិត។

* ស្ដង់ដារទី២៖ «ដាំ» ត្រូវប្រើប្រាស់បច្ចេកទេសដាំដុះ ស្របទៅតាមគោលការណ៍នៃការអនុវត្ដកសិកម្មល្អ ជាពិសេសការប្រើប្រាស់ ទៅលើសារធាតុគីមីពុល ត្រូវប្រើថ្នាំណា ដែលក្រសួងអនុវត្ដឲ្យប្រើប្រាស់ និងប្រើក្នុងកម្រិតមួយ ទៅតាមបទដ្ឋានបច្ចេកទេសណែនាំ។

* ស្ដង់ដារទី៣៖ មិនត្រូវឲ្យមានភ្ជាប់នូវសមាសភាពចង្រៃណាមួយនោះទេ ទាំងជំងឺ និងសត្វល្អិត គឺមិនត្រូវឲ្យមានជាដាច់ខាត។ បើសិនជាភាគីចិន សង្កេតឃើញស្វាយពីកម្ពុជា ដល់ប្រទេសចិន មានជំងឺ ឬក៏ពងដង្កូវណាមួយនោះ គេនឹងបដិសេធលែងឲ្យកម្ពុជា នាំចូលទៀតនោះឡើយ។

ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។

បើតាមទិន្នន័យ​របស់​ក្រសួង​កសិកម្ម កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ហើយ​ក្នុង​មួយ​រដូវ​អាច​ប្រមូល​ទិន្នផលសរុបជិត ១.៤លានតោន៕