ត្រីមាស​ទី ១ ធនាគារ អេស៊ីលីដា​​កើប​​ប្រាក់ចំណេញ​បាន​ជាង ៤៤ លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ធនាគារ អេស៊ីលីដា បានប្រកាស​រក​ប្រាក់ចំណេញ​បាន​ជាង ៤៤ លាន​ដុល្លារ​នៅ​ត្រីមាស​ទី១ ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍ហិរញ្ញវត្ថុ​របស់ធនាគារ អេស៊ីលីដា បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ប្រាក់ចំណេញ​បាន​កើនជាង៣១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ចំនួន ៣៣,៥៨៥,១២១ដុល្លារ។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួន៦,៧៧១,៧៧៦,៧១០ដុល្លារ។

គូសបញ្ជាក់ថា នៅឆ្នាំ២០២០ ធនាគារ អេស៊ីលីដា រកចំណូលសរុបបានជាង៣៨៧លានដុល្លារ និងចំណេញបានជាង១៤១លានដុល្លារ៕