កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ ខេត្តកោះកុង​បាន​បើកការដ្ឋាន​នៅ​ព្រឹកនេះហើយ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយរដ្ឋបាលខេត្តកោះកុង បើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះត្រួតពិនិត្យនេះគឺគោលបំណង ដើម្បីពិភាក្សាសិក្សាស្វែងយល់បន្ថែម អំពីសក្តានុពលនៃទីតាំងសម្រាប់​សាងសង់​កំពង់ផែទេសចរណ៍ផង និងសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ផង។

តាម​ការ​វាយតម្លៃ​ ការ​អភិវឌ្ឍ​កំពង់ផែន​នេះ​នឹង​ផ្តល់​ផលប្រយោជន៍ជម្រុញកំណើននៃវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងការងារដឹកជញ្ជូនគ្រប់ប្រភេទរបស់ខេត្តអោយកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ជាមួយបណ្តាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា និងប្រទេសជិតខាង។

គួរ​បញ្ជាក់​ថា កាលពី​អំឡុង​ខែ​មករា​ ឆ្នាំ ២០២១ ឯកឧត្ដម ឡេង ធនយុទ្ធា និង ឯកឧត្ដម អៀង វេងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួង និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យដល់ទីតាំងគម្រោងសាងសង់កំពង់ផែទេសចរណ៍ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដោយមានការសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ​៕