ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ កំពុងក្តោបក្តាប់ទីផ្សារបេតុងលាយស្រេចដែលមាន១៤ទីតាំង

អាជីវកម្ម

ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ គឺជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារបេតុងលាយស្រេច និងផ្ដល់ដំណោះស្រាយសម្រាប់ការសាងសង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ ជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលគេស្គាល់ថាមានអ្នកជំនួញស្រ្តីជើងខ្លាំងម្នាក់នៅពីក្រោយភាព គឺអ្នកឧកញ៉ា ភាព ហៀក។ Chip Mong Industries បានក្លាយជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់គុណភាពស្តង់ដា ISO ខណៈដែលក្រុមហ៊ុននេះ បានពង្រីកអាជីវកម្មរបស់ខ្លួនដោយវិនិយោគលើ ក្បឿងបេតុង និងទុយយោ ជីប ម៉ុង។

បើតាមការឲ្យដឹងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមគិតមកដល់ពេលបច្ចុប្បន្ន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ មានរោងចក្រផលិតបេតុងលាយស្រេចរហូតដល់១៤ទីតាំង នៅគ្រប់តំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ រថយន្តគ្រលុកបេតុង រថយន្តបាញ់បេតុង និងម៉ាស៊ីនបាញ់បេតុងជាង២០០គ្រឿង ដើម្បីផ្គត់ផ្គង់បេតុងលាយស្រេច និងផ្ដល់សេវា ល្អឥតខ្ចោះជូនអតិថិជនបានគ្រប់តម្រូវការសំណង់។

ក្រុមហ៊ុនជាបុត្តសម្ព័ន្ធនៃក្រុមហ៊ុន ជីបម៉ុង គ្រុបដែលបាននឹងកំពុងក្តោបក្តាប់អាណាចក្រជំនួញនៅកម្ពុជាមួយនេះ បានវិនិយោគយ៉ាងច្រើនក្នុងផ្នែកបច្ចេកវិទ្យាថ្មីៗចុងក្រោយបង្អស់ និងម៉ាស៊ីនទំនើបៗពីប្រទេសអ៊ីតាលី ដោយបានជ្រើសរើសបុគ្គលិកជំនាញ ដែលមានបទពិសោធន៍ និងឯកទេសច្បាស់លាស់លំដាប់អន្តរជាតិ។ ក្រុមហ៊ុនបានខិតខំប្រឹងប្រែង ដើម្បីផ្តល់ជូនដល់ម្ចាស់គេហដ្ឋាន និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនៅក្នុងប្រទេសកម្ពុជានូវក្បឿងលំដាប់ពិភពលោក និងដំណោះស្រាយផ្នែកសំណង់ជាច្រើនផ្សេងទៀត៕