នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី សរសើរ​ថា ភ្នំពេញ​មាន​អគារ​ខ្ពស់​ៗច្រើន​ និង​ប្រជាជន​មាន​ជីវភាព​ប្រសើរ

សង្គម​និង​សេដ្ឋកិច្ច

បណ្ឌិត​ Tun​ Dr​. Mahathir​ Mohamad​ នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ម៉ាឡេស៊ី​បានសរសើរ​ថា ទីក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ មានការ​ផ្លាស់​ច្រើន​ខ្លាំង​មែនទែន​ ដោយមាន​ការ​អគារ​ខ្ពស់​ៗជាច្រើន​ ដូច​បណ្តា​ទីក្រុង​ផ្សេងទៀត​ក្នុង​តំបន់​។ ការ​កត់សំគាល់​បែបនេះ​បន្ទាប់​ការ​ធ្វើទស្សនកិច្ច​ផ្លូវ​កា​របស់​លោក​ មកកាន់​កម្ពុជា​លើក​ទី៣​នា​ពេលនេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ Mahathir​ បាន​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​ស្ដី​អំពី​ “ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​” នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នា​ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០១៩នេះ​ថា​ ​ទីក្រុង​ភ្នំ​ពេញ​ពោ​ពេញ​ទៅ​ដោយ​ភាព​មមាញឹក​ និង​អគារ​ខ្ពស់​រីក​ដុះដាល​ និង​ហាង​ទំនើប​ជាច្រើន​ ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​សប្បាយរីករាយ​ទៅ​នឹង​ការ​ដើរ​ផ្សារ​។

លោក​បន្ត​ថា​ “នេះ​សរ​បញ្ជាក់​ទីក្រុង​ភ្នំពេញ​កំពុង​មានការ​រីកចម្រើន​ ដូច​ទីក្រុង​ធំ​ដទៃទៀត​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ នេះ​ដោយ​សារ​ប្រជាជន​នៅក្នុង​ប្រទេស​នេះ​ ខិតខំ​ប្រឹងប្រែង​ក្នុង​ចែករំលែក​កសាង​សាង​ឡើងវិញ​នូវ​ទីក្រុង​ភ្នំពេញ​ ដែល​ជា​បេះ​ដូរ​នៃ​ប្រទេស​កម្ពុជា​”។

លោកនាយក​រដ្ឋមន្ត្រី​បាន​សម្តែង​កា​រ​សប្បាយ​ចិត្ត​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេលនេះ​ ហើយ​ឃើញ​ប្រជាជន​កម្ពុជា​មាន​ភាព​រីក​ចំរើន​ ជាពិសេស​ទីក្រុង​ភ្នំពេញ​មានការ​រីក​ចំរើន​លឿន​។

លោកនាយក​រដ្ឋមន្ត្រី​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន​ បាន​អះអាង​ចំពោះមុខ​និស្សិត​កម្ពុជា​រាប់​រយ​នាក់​នៅ​ថ្ងៃនេះ​ថា​ ប្រទេស​កម្ពុជា​គឺ​មិត្ត​ និង​មាន​ទំនង​ល្អ​ទាំង​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​វិនិយោគ​ក្នុង​តំបន់​។

លោកនាយក​រដ្ឋមន្ត្រី​បាន​សន្យា​ថា​ ប្រាប់​អ្នក​វិនិយោគិន​ម៉ាឡេស៊ី​ទាំងអស់​មក​វិនិយោគ​ទាំង​មក​បណ្តា​កទុន​រីក​ស៊ី​ ក្នុង​វិស័យ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ដល់​យុវជន​កម្ពុជា​ និង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ មានការ​រីក​ចំរើន​បន្ថែម​ទៀត​ ។ លោក​ក៏​នឹង​ណែនាំ​ឱ្យ​អ្នក​វិ​នយោ​គិ​នម៉ាឡេស៊ី​ទាំងនេះ​ ត្រូវ​គោរពច្បាប់​ប្រទេស​កម្ពុជា​ ទៅ​ក្នុង​កាលៈទេសៈ​បែប​ណាក៏ដោយ​។

លោក​បណ្ឌិត​ មហា​ធា​ មហាម៉ាត់​ (Mahathir​ Mohamad​) នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ រយៈពេល៣ថ្ងៃទី២​ ដល់​ថ្ងៃទី៤​ ខែ​ កញ្ញា​ ឆ្នាំ២០១៩​ តប​តាម​ការ​អញ្ជើញ​របស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ លោក​បណ្ឌិត​មហា​ធៀ​ មហាម៉ាត់​ នៅ​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុង​ការ​ពង្រឹង​ និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ក្នុង​កម្រិត​តំបន់​ និង​អន្តរជាតិ​។

ប្រទេស​ម៉ាឡេស៊ី​មាន​ប្រជាជន​ចំនួន៣២​,៦លាន​នាក់​ និង​ប្រា​ក់់​ចំណូល​ចំនួន១២​,១០៩ដុល្លារ​សំរាប់​មនុស្សម្នាក់​នៅ​ឆ្នាំ២០១៩នេះ​៕









ប្រភព៖propertyarea.asia