អតីតតារាបង្ហាញម៉ូត មាន ពេជ្ររីតា បដិសេធមិនដែលមានទំនាក់ទំនងស្នេហាជាមួយឧកញ៉ា ហេង សៀ ទេ

កម្សាន្ត

ពិធីការិនីរបស់ស្ថានីយ៍ទូរទស្សន៍ MY Tv មាន ពេជ្ររីតា បដិសេធថា មិនដែលមានទំនាក់ទំនងស្នេហាជាមួយឧកញ៉ា ហេង សៀ ទេ ហើយច្រានចោលរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជនណាមួយនោះ។ នេះបើតាមលោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែឧសភាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការបដិសេធរបស់សិល្បការិនីរូបនេះ ធ្វើឡើងបន្ទាប់ពី ឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភិភ័យទោសចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ឧកញ៉ា ហេង សៀ បញ្ជាក់ថា៖ នៅថ្ងៃកើតហេតុនេះបណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទាក់ទងឱ្យខ្ញុំមកជួប បន្ទាប់ពីគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ។

បើតាមពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា នៅថ្ងៃកើតហេតុ ឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ ដោយនាងបានស្គាល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់គាត់៕