​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បញ្ជាទិញម៉ូតូម៉ាក់ Honda ADV 150 ជាង១០០គ្រឿង ដើម្បីជិះល្បាតលឿនទាន់ហេតុការណ៍

សង្គម​និង​សេដ្ឋកិច្ច

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានបញ្ជាទិញម៉ូតូម៉ាក់ Honda ADV 150 ស៊េរីឆ្នាំ២០២១ ជាង១០០គ្រឿង សម្រាប់កម្លាំងជិះល្បាតក្នុងភូមិសាស្ត្រ ការពារតាមគោលដៅសំខាន់ៗ ដើម្បីលឿនទាន់ហេតុការណ៍ដែលកើតឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ  

ម៉ូតូម៉ាក់ Honda ADV 150 ជាង១០០គ្រឿង បានមកដល់បញ្ជាការដ្ឋាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

បើតាមហ្វេសប៊ុកឈ្មោះ GRK News បានឲ្យដឹងថា ការលំបាកដោយសារជំងឺឆ្លងកូវីដ១៩ ជារឿងមួយ ប៉ុន្តែយើងមិនអាចមើលរំលងអំពីសន្តិសុខ សណ្ដាប់ធ្នាប់បានទេ កងរាជងាវុធហត្ថនៅតែយកចិត្តទុកដាក់ គិតវែងឆ្ងាយដល់ថ្ងៃខាងមុខទៀត ដែលជាភារកិច្ចសំខាន់ៗទទួលខុសត្រូវ។

សូមបញ្ជាក់ថា ប្រភេទម៉ូតូអូតូបែប Off-road Honda ADV 150 ស៊េរីឆ្នាំ២០២១នេះ មានតម្លៃជិត ៥ពាន់ដុល្លារក្នុងមួយគ្រឿង ប៉ុន្តែតម្លៃទិញរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕