នគរបាល​​ចុះ​មក​​ផ្ទះ​ឧកញ៉ា ឃន ឈុនដារ៉ា ដើម្បីប្រមូល​ភស្តុតាង​បន្ថែមជុំវិញរឿងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា​​

ជុំវិញ​ឧកញ៉ា

នគរបាល​​នាយកដ្ឋានប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​​ បា​នចុះ​មក​​ផ្ទះ​កូនប្រសា​ឧកញ៉ា ហេង សៀ ឈ្មោះ​ ឃន ឈុនតារា ដើម្បីពិនិត្យទីតាំង​ និង​ប្រមូល​​ភស្តុតា​ង​មួយ​ចំនួន​​បន្ថែម​ ​មានទីតាំង​ស្ថិតនៅ​​សង្កាត់​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០២១​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការចុះប្រមូលភស្តុតាងនេះធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២១ ឧកញ៉ា ឃន ឈុនដារ៉ា ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន ជុំវិញរឿង​ជួល​មនុស្សប្រុស-ស្រី​ថត​រូប​អាស​អាភាស​ដើម្បី​បំភាន់​សាធារណជន និង​បំផ្លាញ​កិត្តិ​យស លើកញ្ញា មាន​ ពេជ្ររីតា អតីតតារាបង្ហាញម៉ូដ ដែល​ចែក​ចាយ​លើបណ្តាញសង្គម។

បើតាមសមត្ថកិច្ចពេលនេះ​កំពុងតែ​បន្ត​តាម​ដាន​រក​អ្នកពាក់​ព័ន្ធ​ដែលរួម​គំនិតប្រឌិត​ករណីខាងលើ៕