ឧកញ៉ា ឃន ឈុនដារ៉ា កូនប្រសាឧកញ៉ា ហេង សៀ ត្រូវបានបញ្ជូនមកតុលាការ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឃន ឈុនដារ៉ា អ្នកជំនួញវ័យក្មេងល្បីឈ្មោះ ត្រូវបានបញ្ជូនមកដល់អយ្យការអមសាលាដំបូងហើយនាព្រឹក​ថ្ងៃទី ១៧ឧសភា ឆ្នាំ២០២១នេះ ដើម្បីបើកការសើបសួរពាក់ព័ន្ធជុំវិញរឿង​ជួល​មនុស្សប្រុស-ស្រី​ថត​រូប​អាស​អាភាស​ដើម្បី​បំភាន់​សាធារណជន និង​បំផ្លាញ​កិត្តិ​យស លើកញ្ញា មាន​ ពេជ្ររីតា ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MY TV។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមប្រភពព័តិមានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះកូនស្រីបង្កើតលោកឧកញ៉ា ហេង សៀ ឈ្មោះ តាំង គីមហៀង មិនពាក់ព័ន្ធបទល្មើស ត្រូវអប់រំដោះលែងឲ្យមានសេរីភាពវិញហើយ។

កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២១ ឧកញ៉ា ឃន ឈុនដារ៉ា ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន ពាក់ព័ន្ធនឹងរឿងក្តីក្តាំឧកញ៉ា ហេង សៀ និងកញ្ញា មាន​ ពេជ្ររីតា ដែលសំណុំកំពុងនៅក្នុងដៃតុលាការ៕