កូនប្រសាឧកញ៉ា ហេង សៀ ចេញលិខិតសូមអភ័យទោស ដែលជ្រើសរើសមនុស្សមានភិនភាគប្រហាក់ប្រហែល នឹងកញ្ញា មាន ពេជ្ររីតា មកធ្វើត្រាប

ជុំវិញ​ឧកញ៉ា

លោក ឃន ឈុនដារ៉ា ចេញលិខិតសូមអភ័យទោសចំពោះការចែកចាយរូបភាពមិនសមរម្យរបស់កញ្ញា មាន ពេជ្ររីតា ដែលកំពុងតែមានរឿងក្តីជាមួយឧកញ៉ា ហេង សៀ ត្រូវជាឪពុកក្មេករបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២១ ខ្ញុំពិតជាបានចែករំលែករូបភាពមិនសមរម្យ អាសអាភាសមួយសន្លឹកទៅមនុស្ស ៧នាក់ តាមប្រព័ន្ធ WhatApp Telegrma។ ខ្ញុំសូមបញ្ជាក់ថា រូបភាពនេះ ខ្ញុំទទួលបានពីគេដែរតាមរយៈទូរសព្ទ ហើយខ្ញុំក៏ពុំបានដឹងពីប្រភពដើមនៃរូបភាពមិនសមរម្យនោះដែរ។

បើតាមលោក ឈុនដារ៉ា ពិតជាបានស្វែករក និងជ្រើសរើសមនុស្សចំនួន ២នាក់ ដែលម្នាក់ភិនភាគប្រហាក់ប្រហែល នឹងកញ្ញា មាន ពេជ្ររីតា និងម្នាកទៀតមានភិនភាគប្រហាក់ប្រហែលនឹងឪពុកក្មេកលោក ហេង សៀ ពិតប្រាកដមែន។

លោកថា ការស្វែករកមនុស្សទាំងពីរនាក់នេះ គឺគោលបំណងដើម្បីថតវីដេអូឃ្លីប ធ្វើត្រាបតាមអង្គហេតុដែលបានកើតឡើងនៅក្នុងរថយន្តនោះតែប៉ុណ្ណោះ ប៉ុន្តែការជ្រើសរើសមនុស្សទាំងពីរនាក់នោះ ពុំមែនដើម្បីផលិតវីដេអូអាសអាភាសនោះទេ៕