ដី​ឡូ​តិ៍​សំណង់​ផ្ទះ​ល្វែង​ផ្សារ​ត្រាំខ្នារ​ថ្មី ​ក្រោម​ទុនវិនិយោគខ្ទង់លាន​ដុល្លារ អាជ្ញាធរខេត្តកំពង់ស្ពឺដាក់ឲ្យអាជីវករលក់ដូរមិនយកថ្លៃឈ្នូល

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ អនុញ្ញាត​ឲ្យ​អាជីវករ​លក់ដូរ​មិន​រៀបរយ​នៅតាម​ទីសា​ធារណៈនានា​ និង​តូប​លក់ដូរ​ចល័ត​នៅ​ទីប្រជុំជន​នៅក្នុង​ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ទៅ​លក់​នៅ​ទីតាំង​ក្នុង​ដី​ឡូតិ៍​សំណង់ផ្ទះ​ល្វែង​ផ្សារ​ត្រាំខ្នារ​ថ្មី​ដោយ​មិន​គិត​គិតថ្លៃភាស៊ី​ និង​ប្រាក់​ឈ្នួល​សម្រាប់​ទីតាំង​រយៈពេល​៦​ខែ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​១៧ ខែ​ឧសភា​ ម្សិលមិញ បានបញ្ជាក់ថា ​អាជីវករដែល​ធ្លាប់​លក់ដូរ​មិន​រៀបរយ​នៅតាម​ទីសាធារណៈ​នានា ​និង​តូប​លក់ដូរ​ចល័ត​នៅ​ទីប្រជុំជន​ក្នុង​ឃុំ​ជង្រុក ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​ទាំងអស់ ​ត្រូវ​ទៅ​លក់ដូរ​នៅ​ផ្សារ​សុវត្ថិភាព​បណ្ដោះ​អាសន្ន​នៅ​តំបន់​ដី​ឡូ​តិ៍​សំណង់​ផ្ទះ​ល្វែង​ផ្សារ​ត្រាំខ្នារ​ថ្មី ​ចាប់ពី​ថ្ងៃទី​១៩ ​ខែឧសភា ​ឆ្នាំ២០២១​នេះ​។​

បើតាមលិខិតជូនដំណឺងដដែល អាជីវករ​ទាំងអស់​ត្រូវ​រៀបចំ​ឲ្យ​មានការ​លក់ដូរ​ដោយ​រក្សាគម្លាត​សុវត្ថិ​ភាព​ និង​ត្រូវមាន​អាកុល ​ឬ​ជែ​ល​សម្រាប់​អតិថិជន​លាងដៃ​ ទាំង​អាជីវករ ទាំង​អតិថិជន ​ត្រូវ​ពាក់​ម៉ាស​ឲ្យបាន​ត្រឹមត្រូវ ​និង​រក្សា​គម្លាត​សុវត្ថិភាព​ទាំងអស់គ្នា​។​

គួរ​រម្លឹកជូនថា​ សំណង់ផ្ទះ​ល្វែង និង​ផ្សារ​ត្រាំខ្នារ​ថ្មីដែលមាន​ទំហំ​ដី​ប្រមាណ​៦​ហិច​តា ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជម្រុក ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ ក្រោម​ទុនវិនិយោគខ្ទង់លាន​ដុល្លារ បាន​សម្ពោធ​បើក​លក់​ និង​កក់​ជា​ផ្លូវ​ការ​ហើយ​ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ​៕​