ក្រសួងកសិកម្មនឹងស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងការនាំចេញឈើជាង ២០០តោនពីកម្ពុជាទៅហុងកុង ដើម្បីចាត់ការតាមផ្លូវច្បាប់

សង្គម​និង​សេដ្ឋកិច្ច

ក្រោយ​មានការ​ចេញ​ផ្សាយ​របាយការណ៍​ដែលគយ​ហុងកុង ​បាន​ចាប់ឃាត់​ឈើ​​ខុសច្បាប់ជាង ២០០ តោន ដឹក​ចេញពីកម្ពុជាទៅហុងកុង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចេញ​សេចក្តី​បំភ្លឺមួយកាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប្រមាណ៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលបានរៀបចំបំពេញបែបបទនាំចេញប្រភេទឈើរងការគំរាមកំហែង ដល់ក្រុមហ៊ុនណាមួយសម្រាប់ធ្វើការនាំចេញ​ទៅ​ក្រៅប្រទេស ឬហុងកុងនោះឡើយ។ 

ក្រសួងកសិកម្មបានគួសបញ្ជាក់ថា ក្នុងករណីព័ត៌មានដែលគយហុងកុង បានចាប់ឃាត់ឈើនាំចេញពីកម្ពុជា បើជាការពិតមែននោះ គឺជាការនាំចេញឈើខុសច្បាប់ (រត់ពន្ធឈើខុសច្បាប់) ក្រសួងនឹងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងឡាយដើម្បីចាត់ការទៅតាមវិធានការផ្លូវច្បាប់។

មានការ​ចុះផ្សព្វផ្សាយព័ត៌មានពី​គយហុងកុងបានរឹបអូសឈើចំនួន ៧កុងតីន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការគំរាមកំហែង ដែលមានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង ប្រហាក់ប្រហែល ១៤០ ០០០ដុល្លារសហរដ្ឋអាមេរិក។   

ការចាប់ឃាត់ឈើនេះធ្វើឡើង នៅកន្លែងត្រួតពិនិត្យទំនិញគយ ក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១ ដែលជាឈើគ្មានលិខិតអនុញ្ញាតឱ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)៕