ថ្ងៃនេះលោកឧកញ៉ា ហ៊ួត ជា ចែកអំណោយជូនពលរដ្ឋក្នុងតំបន់ក្រហមចំនួន ៣០គ្រួសារ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ហ៊ួត ជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអំណោយជួយដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ក្រហមចំនួន ៣០គ្រួសារ ដែលជាតំបន់បន្តបិទខ្ទប់មិនឱ្យធ្វើដំណើរចេញក្រៅបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំណោយសប្បុរសធម៌របស់ លោកឧកញ៉ា ហ៊ួត ជា ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម រួមមាន៖ អង្ករ ២០គក្រ ត្រីខ ២០កំប៉ុង មី ១កេស បន្លែ ៥គក្រ ទឹកបរិសុទ្ធ ១ធុង ២៥លីត្រ ដើម្បីជួយសម្រាលទុក្ខលំបាកជូនពួកគាត់បណ្ដោះអាសន្ន។

គួរបញ្ជាក់ថា តាមរយៈ «មូលនិធិឧកញ៉ា ហ៊ួត ជា» ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជាច្រើន ត្រូវបានក្រុមការងារសប្បុរសធម៌របស់ លោកឧកញ៉ា ហ៊ួត ជា យក​ចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ជាបន្តបន្ទាប់៕