ឧកញ៉ា ប៊ុន រតនា យកថ្ងៃខួបកំណើតប្រកាសបើកលក់គម្រោងផ្ទះវីឡា Amazing Villa

ជុំវិញ​ឧកញ៉ា

ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដែលត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោកឧកញ៉ា ប៊ុន រតនា បានបង្កើតការភ្ញាក់ផ្អើលមួយ ដោយយកថ្ងៃដ៏ពិសេសរបស់លោក ប្រកាសបើកមុខជំនួញខាងអចលនទ្រព្យថ្មីសន្លាងមួយបន្ថែមទៀត គឺការបើកលក់គម្រោងផ្ទះវីឡាដ៏ស្រស់ស្អាត បែបទាន់សម័យ ឈ្មោះថា អឹមេហ្សីងវីឡា_AmazingVilla

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បានបញ្ជាក់ថា៖ «19/05/2021 ជាថ្ងៃកំណើតរបស់ខ្ញុំ🌸🙏កូនសូមអរគុណអ្នកមានគុណទាំងពីរដែលផ្តល់កំណើតដល់កូន🌸 និងសូមយកថ្ងៃដ៏ពិសេសនេះចេញលក់សាកល្បង គំរោងវីឡា (Private_Villa) #អឹមេហ្សីងវីឡា#Amazing_Villa របស់ខ្ញុំផងដែរ»។

ទន្ទឹមគ្នានេះដែរ ដើម្បីជាការអបអរសាទរថ្ងៃខួបកំណើត និងស្វាគមន៍ការចាប់ផ្ដើមបើកគម្រោងលក់ផ្ទះវីឡា អឹមេហ្សីងវីឡា_AmazingVilla នេះ លោកឧកញ៉ា ប៊ុន រតនា (សេម) និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន (លីឈី) ក៏បានប្រកាសផ្ដល់ជូននូវប្រូម៉ូសិនពិសេស ដោយលក់បញ្ចុះតម្លៃរហូតដល់ ៥០,០០០$ សម្រាប់អតិថិជន ដំបូងដែលអញ្ជើញមកកក់ ឬទិញផ្ទះ ផងដែរ។

គ្រោង អឹមេហ្សីងវីឡា_AmazingVilla គឺជាគំរោងវីឡាឯកជនបែបទំនើបមួយ ក្នុងចំណោមគំរោងជាច្រើនទៀតរបស់ អឹមេហ្សីងលែន_AmazingLand ដែលអភិវឌ្ឍន៍គម្រោងដោយលោក ឧកញ៉ា ប៊ុន រតនា ផ្ទាល់។ ផ្ទះវីឡា AmazingVilla មានទំហំផ្ទះ 7x13m មាន 4បន្ទប់គេង 5បន្ទប់ទឹក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងម៉ូដវីឡាទាន់សម័យ របស់លោក ឧកញ៉ា ប៊ុន រតនា សាងសង់ឡើង ដោយមានបន្ទប់មេគ្រួសារដ៏ធំទូលាយ បន្ទប់ទទួលភ្ញៀវធំ មានស្កាយបារ និងមានបន្ទប់ខារ៉ាអូខេ ថែមទៀតផង។ ទីតាំងស្ថិតនៅ ចម្ងាយ ត្រឹមតែ 500 ម៉ែត ប៉ុណ្ណោះ ពី Grand Phnom Penh។

អឹមេហ្សីង វីឡា គិតដល់ការរស់នៅរបស់លោកអ្នក!