អ្នកជំនាញបរទេសរកឃើញថា វីរុសកូរ៉ូណាអាចបន្តរស់ក្នុងសាកសពរហូតដល់ ១៨ម៉ោង

ព័ត៌មានថ្មីៗ
86 Shares

តើវីរុសកូរ៉ូណា អាចបន្តសំងំរស់រានមានជីវិត នៅលើរាងកាយអ្នកស្លាប់ដោយសារជំងឺកូវីដ បានយូរប៉ុណ្ណា? នេះជាសំនួរ ដែលមនុស្សសឹងតែគ្រប់គ្នា នៅតែមានមន្ទិល។

យោងតាមការធ្វើកោសល្យវិច័យ លើសាកសពរបស់អ្នកជំងឺកូវីដ ១៩ អាយុ ៦២ ឆ្នាំម្នាក់នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ដែលបានស្លាប់ បន្ទាប់ពីទទួលការព្យាបាលរយៈពេល ១៤ ថ្ងៃ បានបង្ហាញថា វីរុសនេះនៅតែមានជីវិត នៅក្នុងមាត់ បំពង់ ក និងច្រមុះរយៈពេល ១៨ ម៉ោង នៅក្នុងខ្លួនសាកសព ។ អះអាងជាលើកដំបូង នៅក្នុងប្រទេសឥណ្ឌា និងត្រូវបានធ្វើនៅដើមសប្តាហ៍មុន ដោយអ្នកជំនាញខាងកោសល្យវិច័យលោក Dinesh Rao ជាប្រធាននាយកដ្ឋានវេជ្ជសាស្ត្រ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងវិទ្យាស្ថានស្រាវជ្រាវនៅទីក្រុង Oxford ។

លោក Rao បាននិយាយថា៖ “ក្រោយការធ្វើតម្បារពីមាត់ បំពង់ក និងច្រមុះ ដើម្បីយកសំណាក អ្នកជំងឺដែលបានស្លាប់ លទ្ធផលនៅតែវិជ្ជមាន ខណៈគ្មានដានមេរោគនៅលើស្បែកមុខ ក ឬសរីរាង្គខាងក្នុងដូចជា ផ្លូវដង្ហើម និងសួត ឡើយ ។ នោះគឺដោយសារតែផ្ទៃសួត ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារបាក់តេរីនៃវីរុស” ។

លោកបានសង្កត់ធ្ងន់ថា ការរកឃើញបែបនេះហើយ ទើបតម្រូវឲ្យសាកសពអ្នកជំងឺកូវីដ ១៩ ទាំងអស់ ត្រូវបូជា ដោយមិនប្រគល់ឲ្យក្រុមគ្រួសាររបស់ពួកគេភ្លាមៗនោះទេ ចៀសវាងការឆ្លងបន្តទៅដល់អ្នកពាក់ព័ន្ធដែលមិនបានការពារខ្លួន ៕

ប្រភព៖ កម្ពុជាថ្មី

អ្នកជំនាញបរទេសរកឃើញថា វីរុសកូរ៉ូណាអាចបន្តរស់ក្នុងសាកសពរហូតដល់ ១៨ម៉ោង
86 Shares