ប្រាសាទដែលមានអាយុកាលជិត១ពាន់ឆ្នាំមួយនេះ បង្អួតសម្រស់គួរជាទីគយគន់អន្ទងអារម្មណ៍ភ្ញៀវទេសចរនៅពេលបានទៅទស្សនា

កម្សាន្ត


ទេសភាពដ៏ស្រស់បំព្រងនៅប្រាសាទនាគព័ន្ធ នារដូវវស្សាបង្អួតសម្រស់ដ៏ស្រស់ត្រកាលរង់ចាំស្វាគមន៍បងប្អូនភ្ញៀវទេសចរណ៍មកកម្សាន្ត ដែលជាតំបន់ប្រវត្តិសាស្រ្តមានអាយុកាលជិត១ពាន់ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រាសាទបារាយណ៍នាគព័ន្ធ ឬជ័យតដាក ដែលប្រជាជនភាគច្រើនហៅម្យ៉ាងទៀតថា ប្រាសាទបារាយណ៍ខាងជើង។ ប្រាសាទនេះ កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិត១ពាន់ឆ្នាំមកហើយ។ ដែមានបណ្តោយ ៣៦០០ម៉ែត្រ ទទឹង ៩៣០ម៉ែត្រ ហើយប្រាសាបារាយណ៍ដើរតួយ៉ាងសំខាន់ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្សក្នុងរដ្ឋរាជធានីអង្គរធំ នាគព័ន្ធ និងនៅព្រះខ័ន។

ក្នុងឆ្នាំ២០០៧ ប្រាសាទ បារាយណ៍នាគព័ន្ធ ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ បន្ទាប់ពីរកឃើញកាលពីឆ្នាំ២០០៥ ព្រមទាំងបានបង្ហូរទឹកចូលបារាយណ៍ ដែលធ្វើឱ្យអាងទាំង៥ មានទឹកជាប្រចាំឡើងវិញ។

ហេតុដូច្នេះហើយបានជាប្រាសាទបារាយណ៍នេះ មានទេសភាពល្អឯកនាដើមរដូវវស្សា ព្រមជាមួយភ្លៀងចាប់ផ្តើមបង្អុលធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រងគួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលបានទៅទស្សនាប្រាសាទនាគព័ន្ធ៕

រូបភាព៖ ជា វណ្ណៈ និង ហ៊ុំ រិទ្ធី