រដ្ឋបាលរាជធានីសម្រេចបើកឲ្យបងប្អូនអាជីវករលក់ដូរតាមផ្សាររដ្ឋអាចដំណើរការឡើងវិញបាន

សង្គម​និង​សេដ្ឋកិច្ច

សាលារាជធានីភ្នំពេញ បានសម្រេចឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមសេចក្តីសម្រេចចេញនៅរសៀលថ្ងៃទី២០នេះបានញ្ជាក់ថា ផ្សារមិនរៀបរយមិនទាន់អនុញ្ញតបើកដំណើរការនៅឡើយទេ ដូចជាផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ក្នុងអំឡុងពេលបើកដំណើរការផ្សារដ្ឋទាំងអស់ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈគ្រប់ផ្សារដ្ឋ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល។ ជាមួយគ្នានោះរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមផ្សារនីមួយៗ ដើម្បីធានាការអនុវត្តឲ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ៕