ម្ចាស់ហាង​មាស ​ទ្រី ដាណា អាសូរ​អតីត​តារាចម្រៀង​ល្បី​ម្នាក់ ធ្លាក់ខ្លួន​ឈឺ​មើល​មិន​ចង់​ស្គាល់ ឧបត្ថម្ភ​លុយ​ខ្លះ ហើយ​ផ្តាំ​កុំបោះបង់ការតស៊ូ

សង្គម​និង​សេដ្ឋកិច្ច

ចិញ្ចឹមកូន៣នាក់ និងម្ដាយជរា កុំឆ្ងល់ថាហេតុអ្វីគាត់ខំប្រឹងទាំងឈឺ ឃើញគាត់ឡាយលក់ផ្លែឈើ មើលទៅស្គាល់ថាលោក សែម សង្វាត សមាជិក EV Band។ សារ​រៀបរាប់​របស់​លោកស្រី ទ្រី ដាណា ដែលគេស្គាល់​ជា​ម្ចាស់​ផលិតផល NNP និងម្ចាស់ហាង​លក់ត្បូងពេជ្រ​ដ៏ធំនៅព្រែកព្នៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“កាលជំនាន់នោះ ខ្ញុំក៏ស្ដាប់បទពួកគាត់ដែរ។ ស្ងាត់ជិត ២០ឆ្នាំ គាត់រកស៊ីខាតនៅប៉ោយប៉ែត ជំពាក់គេសងមិនរូច ការកើតកូនកើតចៅ រកបានត្រឹមសងគេ”។

ដោយ​ចិត្ត​សង្វេក ពេលឃើញ​រូបរាងកាយ​អតីតតារាចម្រៀង​ធ្លាប់ល្បីឈ្មោះម្នាក់ ​ធ្លាប់​ជា​​អ្នក​គាំទ្រ​មួយ​រូប​ដែរ​នោះ ប្រែប្រួល​មើល​មិន​ចង់​ស្គាល់ ដោយសារ​ជំងឺធ្វើទុក្ខ។

ឥឡូវមកជួល​ផ្ទះគេ ចាប់ផ្ដើមរកស៊ីលក់ផ្លែឈើ។ ឱ្យគេទៅសួរនាំគាត់ ដឹងរឿងច្បាស់ហើយ រឹតតែអាណិត។

លោកជំទាវ​វ័យ​ក្មេង ដែល​តែងតែ​លេចមុខលេច​មាត់​លើ​បណ្តាញ​សង្គមនេះ បាន​ឧបត្ថម្ភ​ ថវិកា 2000 ដុល្លារ ធ្វើដើមទុន ពង្រីកមុខរបរ សង្ឃឹមថាអតីតតារាចម្រៀងនេះ​​នឹង​ឆាប់ជាសះស្បើយ​ពីជំងឺ។ ជាមួយ​គ្នា​នេះ ក៏​បានផ្តាំផ្ញើ​ថា​ វាសនាមនុស្សមិនដូចគ្នាទេ តែមានម្យ៉ាងត្រូវចាំទុក គឺកុំបោះបង់ការតស៊ូ៕