នាយករងរដ្ឋបាលក្រុងច្បារមនម្នាក់ត្រូវបានបញ្ចប់មុខដំណែង ក្រោយទាត់​កញ្ច្រែង​ព្រីងអាជីវករ បណ្តាលឲ្យ​ធ្លាក់កំពប់លើដី

សង្គម​និង​សេដ្ឋកិច្ច

លោក ឡាក់ ប៊ុន​ធី​ម នាយករង រដ្ឋបាល​ក្រុង​ច្បារមន ទទួលបន្ទុក​ប្រធាន​សណ្តាប់ធ្នាប់​ផ្សារ​កំពង់ស្ពឺ ត្រូវ​បាន​អភិបាលក្រុង​សម្រេច​បញ្ចប់​មុខតំណែង​មក​ត្រឹម​ជា​មន្ត្រី​ធម្មតា ​បន្ទាប់​ប្រព្រឹត្ត​កំហុស​ទាត់​កញ្ច្រែង​ព្រីងបណ្តាលឲ្យ​ធ្លាក់កំពប់មកលើដីរបស់​ក្មេងស្រី​ម្នាក់​។ នេះបើយោងតាមដីកាចុះថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​នេះ របស់លោក ហុក ម៉ា​រ៉ា​ឌី អភិបាលក្រុង​ច្បារមន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កាលពី​ថ្ងៃទី​១៩ ខែឧសភានេះ លោក ឡាក់ ប៊ុន​ធី​ម ​នាយករង រដ្ឋបាល​ក្រុង​ច្បារមន ទទួលបន្ទុក​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​កំពង់ស្ពឺ បាន​ប្រើ​ហិង្សា​លើ​ក្មេងស្រី​ម្នាក់​ដែល​លក់​ព្រីង និង​ខ្នុរ​ត្រង់​ចំណុច​ជិត​គល់​ស្ពានថ្ម​ចាស់​បណ្តាល​ឲ្យ​រង​ការ​ខួច​ខាត ធ្វើឱ្យមានការ​រិះគន់​យ៉ាងខ្លាំង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា​រហូត​ថ្នាក់ដឹកនាំ​ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានសម្តែងនូវការរន្ធត់និងសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌បែបរបស់សន្តិសុខផ្សារកំពង់ស្ពឺម្នាក់ បានទាត់កញ្ច្រែងក្មេងស្រីលក់ព្រីង និងខ្នុរ បណ្ដាលឲ្យកំពប់ទៅលើដី។

លោកថា ខ្ញុំពិតជាមានការរន្ធត់និងសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌បែបនេះ។ ចំពោះទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ៕