អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ​កម្ពុជា​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាក់ស្តែងនិង​ពិតប្រាកដ​ពី​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​រវាង​ចិន និង​កម្ពុជា​

សង្គម​និង​សេដ្ឋកិច្ច
65 Shares

នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង​ថា ការចោទប្រកាន់​នេះ វា​អយុត្តិធម៌​ពេក​សម្រាប់​កម្ពុជា ហើយក៏​អយុត្តិធម៌​សម្រាប់​ចិន​ផងដែរ​។ គ្រាន់តែ​វ៉ាក់សាំង ដែល​យក​ចាក់​ជូន​ប្រជាពលរដ្ឋ​ជាង​ពីរលាន​នាក់ បើសិន​គ្មាន​ការ​ជំនួយ​ពី​ចិន និង​ការផ្គត់ផ្គង់​ពី​ចិន កម្ពុជា​ក៏​គ្មាន​វ៉ាក់​សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នោះដែរ​។ លោកបានលើក​ជា​សំណួរ​ថា ក្រៅពី​កូ​វ៉ា​ក់ ដែល​បានផ្ដល់​ជាង​៣០​ម៉ឺន​ដូ​ស តើ​មាន​ប្រទេស​ណាមួយ បាន​បញ្ជូនមក​ដល់ក​ម្ពុ​ជា​ហើយ​ឬ​នៅ ?​​

ការចោទសួរត្រឡប់របស់នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងបន្ទាប់ពីអ្នកសម្របសម្រួលបានចោទសំណួរទៅសម្តេចនៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី “​អនាគត​របស់​អាស៊ី​” កាលពី​ថ្ងៃទី​២០ ខែឧសភា​ ថា៖ កម្ពុជាមានលំអៀង ឬពឹងពាក់ខ្លាំងទៅលើចិន។

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា “​ខ្ញុំ​គិតថា​គួរតែ​ពិនិត្យឡើងវិញ ពាក់​វែ​នតា​អោយបាន​ប្រសើរ សម្លឹង​ឆ្ពោះ​មកលើ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា តើ​គេ​គួរ​មាន​ឥរិយាបថ​យ៉ាងណា​ចំពោះ​កម្ពុជា ទើប​កម្ពុជា​ទទួលយក ? ពីព្រោះ​យើងខ្ញុំ​មិនដែល​បាន​បិទទ្វារ​ផង ជំនួយ​ក៏​មិនដែល​បាន​បិទទ្វារ វិនិយោគ​ក៏​មិនដែល​បាន​បិទទ្វារ ពាណិជ្ជកម្ម​ក៏​មិនដែល​បាន​បិទទ្វារ ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅត្រង់ថា អ្នកណា​ហុចដៃ​មក គឺ​យើងខ្ញុំ​ទទួល អ្នកណា​ផ្ដល់​ឲ្យ យើងខ្ញុំ​ទទួល លើកលែងតែ​ពួក​ភេរវកម្ម​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​លោក ​zhao li jian បានអះអាងក្នុងសន្និសីទមួយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ​ថា៖​ សម្តេច​តេ​ជោ​ហ៊ុន សែន មានការ​យល់ដឹង​ដ៏​ស៊ីជម្រៅ និង​វៀងវៃ​បំផុត​ចំពោះ​ផ្នែក​នយោបាយ និង​មាន​ទស្សនវិស័យ​ខាង​យុទ្ធសាស្ត្រ​វែងឆ្ងាយ ហើយ​ជា​ទម្លាប់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ចំពោះមុខ​បញ្ហា​ធំៗ​តែងតែ​ប្រកាន់​ជំហរ​សុ​ទិ​ដ្ធិ​និយម យុត្តិធម៌​ជានិច្ច។ ដោយ​មិន​ត្រឹមតែ​បាន​ចូលរួម​វិភាគទាន​យ៉ាង​លេចធ្លោ ដើម្បី​ការអភិវឌ្ឍន៍​ប្រទេស និង​ការពារ​កិត្តិយស​របស់​ជាតិ​សាសន៍ នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ដើម្បី​ការពារ​ទំនាក់ទំនង​អន្តរជាតិ​មាន​លក្ខណៈ​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​ការពារ​សន្តិ​ភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ក្នុង​តំបន់​និង​អន្តរជាតិ​ផងដែរ​។​

បើតាម​អ្នកនាំពាក្យរូបនេះ ប្រទេស​ចិន​តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​ចិន​-​កម្ពុជា ហើយ​ប្រទេស​ទាំងពីរ​ប្តេជ្ញា​លើកកម្ពស់​មិត្ត​ភាពជា​ប្រពៃណី​និង​សកម្ម​ក្នុង​ការកសាង​សហគមន៍​វាសនា​តែមួយ​ចិន​-​កម្ពុជា​។

ទន្ទឹមនឹងនោះលោកបាន​សង្កត់ធ្ងន់ថា ប្រទេស​ចិន​បាន​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់ ហើយនឹង​បន្ត​ផ្តល់ជំនួយ​ទៅតាម​លទ្ធភាព​របស់ខ្លួន​ជា​បន្តទៀត សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​កម្ពុជា ដើម្បីអោយ​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ប្រជាជន​កម្ពុជា​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាក់ស្តែង និង​ពិតប្រាកដ​ពី​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ចិន និង​កម្ពុជា​៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ​កម្ពុជា​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាក់ស្តែងនិង​ពិតប្រាកដ​ពី​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​រវាង​ចិន និង​កម្ពុជា​
65 Shares