ឧកញ៉ា យ៉ន សេងហាន៖ គ្រូបណ្តុះបណ្តាលសូមកុំអាត្មានិយម ភាពជោគជ័យទាមទាពេលវេលា ចំណេះដឹង និងបទពិសោធនច្រើនណាស់

ជុំវិញ​ឧកញ៉ា

មានយុវជនមិនតិចទេចង់​ក្លាយជា​មនុស្ស​ជោគជ័យ ឈ្មោះល្បាញ​ល្បី​ក្នុងសង្គម និងមាន​សម្ភារ​និយមគ្រប់បែបយ៉ាង នោះគឺជា​អ្វីដែល​យុវជន​នាពេល​បច្ចុប្បន្នកំពុង​ស្រមៃ​ចង់បាន ខណៈពំនោលនៃការចង់បាន​ភាព​ថ្កុំថ្កើងរុងរឿង​មិនមែនជា​កំហុស​របស់​មនុស្ស​ជំនាន់​ថ្មី​នោះ​ទេ។ ក្នុងយុគសម័យថ្មីនេះ យុវជនជាច្រើនខិតខំស្រវ៉ាចាប់យកភាពជោគជ័យ ដែលជាកត្តារួមមួយនាំឲ្យមានការបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងផ្គត់គំនិតជោគជ័យទាំងក្នុងការសិក្សា ប្រកបការងារ និងធ្វើអាជីវកម្មជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នកស្រាវជ្រាវ អ្នកតាមដានស្ថានការណ៍សង្គម និងបណ្ឌិតខ្មែរមួយចំនួនបានបង្ហាញការយល់ឃើញផ្សេងៗគ្នា ដោយលើកឡើងថា ការបើកថ្នាក់បណ្ដុះបណ្ដាលមួយចំនួនពីភាពជោគជ័យ ការបើកអាជីវកម្មជោគជ័យ គឺជាការបោកបញ្ឆោត ដើម្បីពួកគេទទួលបានប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ឃើញភាពត្រចះត្រចង់ ដែលវាគ្មិនក្នុងវគ្គសិក្សាទាំងនោះបានផ្តល់ឲ្យ វាបាននាំឲ្យយុវជនខ្មែរជាច្រើនទៅកាន់ផ្លូវគ្រោះថ្នាក់នៃការចាប់ផ្តើមអាជីវកម្ម ដោយមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់មួយ។

លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ សេងហាន និងជាអ្នកបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យម្នាក់ដ៏ល្បីសង្កេតឃើញថា៖ វគ្គបណ្តុះបណ្តាលយុវជនកំពុងមានការផុសផលនៅក្នុងអាជីវកម្ម ដូចជាតាមអនឡាញអ្នកខ្លះគាត់រៀនបានតិចលក់អនឡាញបានជោគជ័យ ហើយមានអ្នកខ្លះរហូតដល់បោះបង់ការសិក្សាចោល ដោយគួបផ្សំគ្រូបណ្តុះបណ្តាលមួយចំនួនជំរុញឲ្យបញ្ឈប់ការសិក្សាទៀតនោះ។

ដោយឡែកសម្រាប់គ្រូបណ្តុះបណ្តាលដែលជំរុញសិស្សឲ្យឈប់ការសិក្សារៀនសូត្រ ហើយបែទៅការរកស៊ី ដោយលើកឡើងនៅហេតុផល និងតឹកតាងមួយចំនួនមកបង្ហាញដូចជា មហាសេដ្ឋី Bill Gate លោករៀនអត់ចប់មហាវិទ្យាល័យ លោក Mark Zuckerberg លោក Jack ma ឬអ្នកជោគជ័យផ្សេងៗទៀត ពួកគាត់អត់បានរៀនចប់តែទទួលបាននូវភាពជោគជ័យ។

ឧកញ៉ា យ៉ន សេងហាន បានពន្យល់ថា យើងត្រូវបែកចែកឲ្យដាច់ពីគ្នា បើយើងមានខួរក្បាលដូចពួកគាត់ ប្រហែជាយើងមិនបាច់រៀនមហាវិទ្យាល័យទេ ក៏យើងអាចជោគជ័យបានដែរ។ ប៉ុន្តែត្រូវចាំថា ភាពជោគជ័យរបស់មនុស្សម្នាក់ៗ វាមានកត្តាអំណោយផលពីធម្មជាតិមកដែរ ការណាយើងមាន IQ (វ៉ៃឆ្លាត) ខ្ពស់មានភាពឆ្លាតវ៉ៃខ្លាំងពីកំណើត។ លោកថា បុគ្គលប្រភេទនេះអត់ត្រូវការសាលាច្រើនទេ រៀនតិចតួចឈ្វេងយល់ស្រាវជ្រាវខ្លួនឯងក៏អាចជោគជ័យបាន ចុះយើងវិញមិនអាចដូចពួកគាត់ទេ។

ចំពោះអ្នកដើរតួជាគ្រូបណ្តុះបណ្តាលវិញ អ្វីដែលត្រូវជំរុញ គឺជំរុញឲ្យគាត់រៀនចប់ ព្រោះចំណេះដឹងគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលឲ្យយើងអាចចេះគិតពិចារណា និងថ្លឹងថ្លែងល្អអាក្រក់។ ចំណេះដឹងជាមូលដ្ឋាននៃការរកការងារធ្វើដើម្បីទទួលបានបទពិសោធនក្នុងជីវិត និងសម្រាប់ការរកស៊ី មិនមែនយើងរៀនបានតិចហើយយើងអាចធ្វើការងារធំបានដោយស្រួលនោះទេ។

លោកឧកញ៉ាបញ្ជាក់ថា គ្រូបណ្តុះបណ្តាលសូមកុំអាត្មានិយម ដើម្បីឲ្យគេមកបំរើឲ្យយើង គេមកលក់ផលិតផលឪ្យយើង ហើយឲ្យគេផ្តាច់ការសិក្សារៀនសូត្រនោះ។ សម្រាប់ខ្ញុំ គឺលើកទឹកចិត្តយុវជនទាំងអស់បើមានលទ្ធភាព ឬអាចតស៊ូៗឲ្យបានរៀនចប់សព្វគ្រប់ យ៉ាងហោចណាស់ចប់បរិញាបត្រដែរ។

សម្រាប់យុវជន ត្រូវពិចារណាកុំឃើញដំរីជុះៗតាមដំរី ដែលពេលខ្លះឃើញគេជោគជ័យអ្វីមួយយើងហក់លោតទៅតែម្តង។ ប៉ុន្តែត្រូវចាំថា ភាពជោគជ័យទាមទាពេលវេលា ចំណេះដឹង និងបទពិសោធនច្រើនណាស់ ដូច្នេះប្រសិនបើបងប្អូនមានឪកាសក្នុងការរៀនសូត្រ គឺត្រូវតស៊ូរៀនឲ្យចប់។ ព្រោះជោគជ័យគង់តែជារបស់យើងទេ ហើយត្រូវតែអត់ធ្មត់។ បើយើងចេញមកអត់មានមូលដ្ឋានគ្រឹះនូវចំណេះដឹងទេ យើងងាយនឹងចាញ់បោកគេ ហើយបន្ថែមទាំងងាយតាមគេទៀត។

សម្រាប់បងប្អូនមួយចំនួនទៀត ដែលអត់បានរៀនសូត្រ គឺកុំចោលអោយសោះនូវការអានសៀវភៅ សិក្សារៀនសូត្រ ចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ ឬតាមyoutube ពិសេសនោះគឺស្រាវជ្រាវតាមសៀវភៅ និងការអនុវត្តជាក់ស្តែង។ យុវជនមានការពុះកញ្ជ្រោលគឺជារឿងល្អទេ ប៉ុន្តែការពុះកញ្ជ្រោលចង់មានចង់បាននោះកុំឲ្យខ្លាំងកុំឲ្យហួសប្រមាណនូវអ្វីដែលអាចទៅរួច។ ឧកញ៉ា យ៉ន សេងហាន បញ្ជាក់បន្ថែម។

បើតាមអ្នកជំនាញបណ្តុះបណ្តាលផ្គត់គំនិតជោគជ័យ ដែលលោកបានប្រឡូកជាង១០ឆ្នាំមកនេះ គឺជួបមនុស្សច្រើនប្រភេទណាស់។ អ្នកខ្លះចិត្តសឿងណាស់ឃើញគេរកស៊ីជោគជ័យ គាត់គិតថាអាចធ្វើបានក៏មានចិត្តពុះកញ្ជ្រោលភ្លាម ប៉ុន្តែលោកតែងទាញមកផ្តោតលើការសិក្សា។ លោកឧកញ៉ាបានផ្តល់គំនិនិតថា ប្រសិនបើចង់រកស៊ីខ្លាំង គឺរៀនបណ្តើររកស៊ីមុខរបរណាតូចៗបណ្តើរដែលយើងអាចធ្វើបាន។

លោកឧកញ៉ាបញ្ជាក់ថា ការយល់ឃើញរបស់ខ្ញុំយុវជនដែលឆេះឈួញ្ជ្រោលជារឿងល្អ ប៉ុន្តែកុំឲ្យឆេះឈួហួសអ្វីដែលខ្លួនមាន។ ហើយសម្រាប់អ្នករិះគន់គ្រូបណ្តុះបណ្តាលវិញ លោកឧកញ៉ាយល់ឃើញថា មិនគួររិះគន់ទាំងអស់ទេ ព្រោះគ្រូគាត់បានផ្តល់ផ្គត់គំនិតឲ្យយើងមានការតស៊ូ មានក្តីស្រឡាញ់ ឆន្ទៈនឹងអាចធ្វើការងារបានជោគជ័យ។

បើគ្រប់គ្នា វ៉ៃគ្រូបណ្តុះបណ្តាលវគ្គជោគជ័យនោះ គឺជាបញ្ហាមួយដែលយើងមិនបានលើកទឹកចិត្តពួកគាត់ ព្រោះនៅបរទេសមានគ្រូបណ្តុះបណ្តាលវគ្គជោគជ័យច្រើនណាស់។ ហើយគិតមកដល់ថ្ងៃនេះខ្ញុំយល់ថា វគ្គបណ្តុះបណ្តាលគឺជាវគ្គដ៏សំខាន់មួយដែលបានជំរុញបន្ថែមពាក់ព័ន្ធនឹង Soft skills យើងរៀននៅសាលាគឺជាជំនាញ hard skills មួយ។ សិស្ស hard skills វាអាចទៅល្អបានអាស្រ័យលើ Soft Skills ផងដែរ។ ពេលខ្លះយើងមានចំណេះដឹង វិជ្ជាជីវៈ បទពិសោធនល្អ តែទឹកចិត្តមោះមុតជាមួយការងារគឺវាស្ទើរ ដូច្នេះហើយវគ្គបណ្តុះបណ្តាលភាគច្រើនគេផ្តោតទៅលើការមានគោលដៅ និងការតាំចិត្តច្បាស់លាស់ ដែលជារឿងសំខាន់បំផុត៕