កម្មករ​អនុញ្ញាតិ​ឲ្យឈប់សម្រាក​​មួយ​ថ្ងៃ​ ពេល​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទីពីរ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជូនដំណឹង​នៅ​រសៀលនេះស្តីពីការអនុញ្ញាតិ​ឲ្យ​និយោជិឈប់​សម្រាកមួយ​ថ្ងៃ​ដោយ​មានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​គ្នានេះ​ ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសណាមិនអនុញ្ញាត ឲ្យបងប្អូនកម្មករនិយោជិត បានសម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរ ក្នុងប័ណ្ណចាក់វ៉ាក់សាំងនោះ សូមបងប្អូនកម្មករនិយោជិត ជូនដំណឹងមកក្រសួង តាមរយៈទូរស័ព្ទលេខ ០៨៧ ៥២៥ ៦៥៦ និង ០១១ ៨៤៨ ៤៨៦៕