ឧកញ៉ា នួន អក ៖ បរាជ័យ​ជា​គន្លឹះ​នាំទៅរក​ភាពជោគជ័យ

ជុំវិញ​ឧកញ៉ា
0 Shares

តើ​ឥឡូវនេះ​អ្នក​កំពុងតែ​គិតថា​អ្នកជា​មនុស្ស​អន់​ដោយសារតែ​អ្នក​បានទទួល​នូវ​ភាពបរាជ័យ​ម្ដងទៀត​មែន​ទេ​?​សូម​លោក​អ្ន​គិតថា​មនុស្ស​ទាំងអស់គ្នា​សុទ្ធ​តែមាន​លក្ខណៈ ពិសេស​របស់ខ្លួន​ផ្សេងៗ​គ្នា​ហេតុនេះ​សូមកុំ​បណ្ដោយ​ឲ្យ​ភាពបរាជ័យ​ចូលមក​ដឹក នាំ​ជីវិត​របស់​អ្នក​ឲ្យ​សោះ​បរាជ័យ​មិនមែន​មានន័យថា​អ្នក​ត្រូវតែ​ចុះចាញ់​នោះទេ​ការបរាជ័យ​អាចជា​កូនសោរ​មួយ​យ៉ាងសំខាន់ សម្រាប់​ចាក់​ចូល​ទៅដល់​ភាពជោគជ័យ​។



​បើ​មិនមាន​ការបរាជ័យ​ទេ​នោះ​​ក៏​យើង​មិនដឹងថា​ភាពបរាជ័យ​មានន័យ​យ៉ាងដូចម្ដេច​ដែរ​ហើយ​កាន់តែ​មិនដឹងថា​ជោគជ័យ​កើត​មកពីណា​ដែរ​ខាងក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​ខ្លះៗ​សម្រាប់​យកឈ្នះ​ការបរាជ័យ​របស់​អ្នក ដែល​ផ​ប​ហ្សូ​ន អាស៊ី​យើង លើក​ឡើង​​ដើម្បី​ចែករំលែក​ដល់​ប្រិយមិត្ត​ដូចតទៅ​៖ ១. ឆ្លុះកញ្ចក់​ហើយ​ញញឹម​ដាក់​ខ្លូន​ឯង រួច​ប្រាប់​ខ្លួន​អ្នក​ថា អ្នក​ពិតជា​សង្ហា​ពោរពេញ ដោយ​ភាពជឿជាក់​លើ​ខ្លូន​ឯង​។​ ២. ញញឹម​ដាក់​អ្នក​រាល់គ្នា​ដែល​អ្នក​បាន​ជួប ទោះ​វា​ជាការ​ជា​ប្រជុំ​ដែល​មិន​សប្បាយរីករាយ​ក៏ដោយ ការបង្ហាញ​នូវ​ស្នាមញញឹម​ដាក់​នរណាម្នាក់ ហាក់ដូចជា​អ្នក​កំពុងតែ​បង្ហាញ​នូ​វា​គារវកិច្ច​ដ៏​សែន​កក់ក្ដៅ​ចៃ​ពោះ​នរណាម្នាក់​អ៊ីចឹង លើសពីនេះទៅទៀត​ការ​ញញឹម​អាចជួយ​អ្នក ឲ្យ​មាននៅ​ភាពក្លាហាន​ដោះស្រាយ​បញ្ហា​ដោយ​គ្មាន​ភាពភ័យខ្លាច ទោះជា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​ ៣.​ចូរ​បង្កើត​មិត្តភាព​ឲ្យ​បាន​ច្រើន កាល​អ្នកជា​មនុស្ស​ដែលមាន​ប្រជាប្រិយភាព​សម្រាប់​អ្នក​រាល់គ្នា​ហើយ​នោះ អ្នក​នឹងមាន​អ្នកគាំទ្រ​ច្រើន​ហើយ​ពួកគេ​មិន​បណ្ដោយ ឲ្យ​អ្នកធ្លាក់​ទៅក្នុង​ភាពបរាជ័យ​នោះទេ​។ ចំពោះ​ការ​រាប់អាន​មនុស្ស​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់ មនុស្ស​យើងទាំងអស់គ្នា​មិនអាច​រស់នៅ​ដោយ​គ្មាន​ទាំ​នាក់​ទំនង​រវាង​គ្នា​និង​គ្នា​បានទេ ជាងនេះទៅទៀត​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​សិក្សា​រាល់​ចំណុច​ល្អ​និង​អាក្រក់​ពីគ្នា​ទៅវិញទៅ​មក​​បាន​មិន​ថា​អ្នកនោះ​មាន ឬ​ក្រ ល្អ​ឬ​អាក្រក់​នោះ ប្រសិនបើ​យើង​មានគំនិត​អ្វី​ក៏មាន​ផលប្រយោជន៍​ដែរ​។​ ៤. ពោរពេញ​ទៅដោយ​ឆន្ទៈ​ក្នុង​ការធ្វើ​អ្វីមួយ ប្រសិន​អ្នកជា​មនុស្ស​ម្នាក់​ដែលមាន​គោលដៅ​ចង់​ទទួលបាន​ជោគជ័យ​មែន​នោះ អ្នក​ត្រូវ​ដែល​ធ្វើ​វា​ប្រកបដោយ​ចិត្ត​មោះមុត​ហើយ​មាន​គុណភាព មិនមែន​និយាយ​តែ​មាត់​នោះទេ សុភាសិត​មួយ​ឃ្លា ពោលថា​ឲ្យ​តែមាន​ចិត្ត​មោះមុត ស្រមោច​ក៏​អាច​សែង​ដំរី​រួច​ដែរ​។

ខ្លឹមសារ​ទាំង​ស្រុង​ដោយ​លោក ឧកញ៉ា នួន អក

0 Shares
Loading...